អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លេីកទី​១៤០​ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»

0

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ​ សហការ​ជាមួយ​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ឧត្ដរមានជ័យ​ បានរៀបចំ​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លេីកទី​១៤០​ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ក្រោមអធិបតីភាព ឯកឧត្ដម​ ហួន​ វ៉ាន់និត​ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម មាន​ ចាន់យ៉ាដា​ អភិបាលនៃគណៈអភិបាលខេត្ត​ឧត្ដរមានជ័យ​ និង​ ឯកឧត្តម​ ម៉ៅ​ រ៉ាវុធ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​។

ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងលោកស្នងការ​នគរបាលខេត្ត​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក តំណាងរោងចក្រ សហគ្រាស យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជន​កម្ពុជា​ខេត្ត​ លោកគ្រូ​ អ្នក​គ្រូ​ សិស្សានុសិស្ស​ និងកម្មករនិយោជិតនៅក្នុងខេត្ត​សរុបចំនួនប្រមាណ៣០០នាក់​ ស្រី​ ១០៧នាក់​ នៅ​បរិវេណ​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​។ដោយ៖ភ្នំដងរ៉ែក