សូមនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ”

0

សៀមរាប: មន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានការសហការជាមួយរដ្ឋបាលខេត្ត បានចាប់ផ្ដើមបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ “សូមនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់សាធារណជន អំពីផលប៉ះពាល់នៃ ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងលើកកម្ពស់ការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមគ្រប់រូបភាពពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។

សូមជម្រាបថា យុទ្ធនាការនាពេលនេះ ប្រព្រឹត្តិទៅក្រោមវត្តមានចូលរួមពី លោក សុខ ថុល អភិបាលរងខេត្តសៀមរាប លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សសយក កាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អ្នកសារព័ត៌មាន និងសិស្សានុសិស្សជាច្រើនរូប៕

ប្រភពមន្ទីរព័ត៌មានខេត្តសៀមរាប