សៀមរាប: ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការណ៍ជាមួយនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោក ប៉ុក តារ៉ាព្រះអជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះត្រួតពិនិត្យ ឆែកឆេរទីតាំងដី
ឡូត៍មួយកន្លែងរបស់ឈ្មោះ សាយ មេសាស្ថិតនៅភូមិវត្តស្វាយសង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប ថ្ងៃទី០៨ខែ តុលាឆ្នំា ២០២៥។
ក្រោយពីបានពិនិត្យជាក់ស្តែងឃើញថា មានគំនរឈើផ្ទះចាស់ មួយគំនរតាមការបំភ្លឺពីលោកសាយ មេសាថាឈើផ្ទះចាស់នេះ ជាឈើដែលគាត់បានទិញពីឈ្មោះ អេង អេង ភេទប្រុសអាយុ៥៧ឆ្នំា នៅភូមិ ស្រះជ្រៃឃុំ ត្រពាំងប្រាសាទ ស្រុកត្រពំាងបា្រសាទខេត្តឧត្តរមានជ័យដោយទិញ ម៉ៅក្នុងតម្លៃ៦ លានរៀលដើម្បីយកមកធ្វើផ្ទះ ក្រោយពីក្រុមការងារបានពិនិត្យឃើញមានលិខិតទិញ លក់ចេញដោយអាជ្ញាធរភូមិ ឃុំក្រោយពីបានពិនិត្យឈើ ផ្ទះចាស់រួច ឃើញថាឈើនោះ រុះរើ ចេញពីផ្ទះចាស់ពិតប្រាកដមែននោះ ក៏រក្សាទុកអោយគាត់ប្រើប្រាស់តាមតំរូវការរបស់គាត់។ នៅពេលនោះដែល ក្រុមការងារបានរកឃើញ គំនរឈើមូល មួយកន្លែងទៀតសុទ្ធជាប្រភេទ ឈើលេខ១ (ផ្ចឹក ,សុក្រម, ឈ្លីក, ក្រឡាញ់, កកោះ)មានខ្នាតនិងមុខកាត់ចំម្រុះចំនួន៤៩ ដើមស្មើនឹង៧ ម៉ែត្រ ត្រីគុណ៨៩៧ ដោយពិនិត្យឃើញថាការធ្វើសន្និធិផល អនុផលព្រៃឈើខាងលើពុំមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ រឺលិខិតអនុញ្ញាតផ្សេងៗដែលមាន លក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ ក្រុមការងារសំរេចធ្វើការរឹបអូសដកហូត យកទៅរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រីស្ថិតនៅភូមិព្រះដាក់ឃុំ ព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាប ដើម្បីចងក្រងសំ ណុំរឿងទៅតាមច្បាប់ស្តីពីរព្រៃឈើ៕






































