កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមនឹងព្រះវត្តមាន ព្រះសីលសំវរ ព្រះនាគមុនី ប៊ត តាំងឆេង ព្រះមេគណខេត្ត នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង រួមជាមួយ បន្ទប់ទឹក ១ខ្នង ជូនលោក ផេន ស៊ាងផេង អាយុ ៤៨ឆ្នាំ ជាបុរសពោះម៉ាយគ្
មានទីពឹង រស់នៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ។
គួររំលឹកថា លោក ផេន ស៊ាងផេង ជាបុរសពោះម៉ាយទុរគត មានមុខរបរ ដើរស៊ីឈ្នួលធ្វើសំណង់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ រស់នៅក្នុងកូនផ្ទះចាស់ទ្រុឌទ្រោម ហើយមានកូនប្រុស ស្រី ៣នាក់ក្នុងបន្ទុក និងទទួលរ៉ាប់រងចិញ្ចឹមថែទាំបងស្រីបង្កើតម្នាក់ ដែលមានជម្ងឺប្រចាំកាយ ពិការស្វិតដៃជើងមួយចំហៀងខ្លួនថែមទៀតផង។
មើលឃើញពីស្ថានដ៏លំបាកនេះ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានសម្រេចផ្តល់ជូន បុរសពោះម៉ាយ អភ័ព្វរូបនេះ នូវ ផ្ទះមនុស្សធម៌ ១ខ្នង ទំហំ ៤x៦ម៉ែត្រ និងបង្គន់អនាម័យ ១ខ្នង ២បន្ទប់ – កង់ ២គ្រឿងសម្រាប់កូនប្រុសទាំង ២នាក់ ជិះទៅរៀន និងជួយផ្គត់ផ្គង់ផ្តល់ស្បៀងហូបចុកប្រចាំខែ រយ:ពេល ១ឆ្នាំ ផងដែរ ។
ដើម្បីសង្កត់ផ្ទះថ្មីនេះ សាខា បានផ្តល់ជូននូវ អង្ករ ៥០គក្រ មី គ្រឿងឧបភោគ បរិភោគ ឃីត ២សម្រាប់ សម្ភារផ្ទះបាយ សម្ភារដំណេក និងថវិកា ចំនួន ២សែនរៀល ។
ដោយឡែក ពលរដ្ឋដែលបានអញ្ជើញចូលរួមជាសាក្សី ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥គក្រ គ្រឿងឧបភោគ បរិភោគ ឃីត ១សម្រាប់ និងថវិកាមួយចំនួនផងដែរ ៕






































