សូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៥)

0

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៥) នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក នៃសាលាខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា ស្មារតីថ្ងៃ២ធ្នូ គឺជាសច្ចធម៌ប្រវត្តិសាស្រ្តរបស់ជាតិយើង និងជាបុព្វការីដ៏មានគុណបំណាច់របស់យើង ព្រោះថារណសិរ្សនេះហើយ ដែលនាំមកនូវមហាជ័យជំនះ ៧មករា ឈានទៅសង្រ្គោះជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងបានរស់នៅក្នុងភាពរីកចម្រើន សម្បូរសប្បាយ និងការអភិវឌ្ឍ ក្រោមម្លប់នៃសុខសន្តិភាព។ ស្មារតីថ្ងៃ២ធ្នូ ក៏បានបង្ហាញយើងផងដែរថា នៅគ្រប់កាលៈទេសៈលំបាកទាំងឡាយ សាមគ្គីភាពជាតិពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងភាពខ្លាំងរបស់ជាតិយើង ឈានឆ្ពោះទៅរកការអភិវឌ្ឍ។

ឯកឧត្តម នួន ផារ័ត្ន បន្តថា ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយ សូមសម្តែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្តេជ្ញាចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃរបស់សម្តេចទាំងបី រួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ដែលបានបូជាកម្លាំងកាយ និងអាយុជីវិត ដើម្បីរំដោះជាតិមាតុភូមិកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិ មានសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យដូចសព្វថ្ងៃនេះ។ អត្ថបទ រដ្ឋបាលខេត្តកំពង់ធំ, រូបភាព រិទ្ធី