បុរសជនជាតិថៃពីរនាក់បានចាក់សម្លាប់ជនជាតិខ្មែរធ្វើជាសន្តិសុខម្នាក់និងរបួសធ្ងន់ម្នាក់នៅក្នុងផ្ទះល្វែងមួយក្នុងបុរីសាន ស៊ានហូរ ក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ៖ជនជាតិថៃ២នាក់ដែលខ្លាំងដូចអ្នកញៀនថ្នាំញៀន បានកាន់កាំបិតដេញចាក់ បុរសជនជាតិខ្មែរធ្វើជាសន្ដិសុខ២នាក់ ត្រូវបានបណ្តាលអោយស្លាប់ម្នាក់ និងម្នាក់ទៀតរត់គេចទាន់ វេលាម៉ោង១១:០០នាទីកណ្តាលថ្ងៃត្រង់ ថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៥ នៅក្នុងបុរីសាន ស៊ានហូ ភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពោលគឺជនជាតិថៃ.វាព្រហើនណាស់ បានបង្កឃាតកម្មដ៏សាហាវព្រៃផ្សៃលើទឹកដីកម្ពុជាតែម្តង។

ភ្លាមៗ កម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាន អធិការដ្ឋាននិងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងកម្លាំងកងរាជអាវុធហត្ថបានកំពុងហ៊ុមព័ទ្ធទីតាំងកើតហេតុដើម្បីស្រាវជ្រាវ កំណត់មុខសញ្ញា ហើយស្នើថា មិនទាន់ផ្តល់ព័ត៌មានបានទេ ។
បើតាមសន្តិសុខម្នាក់ដែលរងរបួសក្នុងហេតុការណ៍នេះបានឱ្យដឹងថា : នៅក្នុងផ្ទះកើតហេតុមានជនជាតិថៃប្រុសស្រីសរុបចំនួន៩នាក់ ហើយនៅក្នុងពេលកើតហេតុ មានជនជាតិថៃពីរនាក់បានមកវាយ និងចាក់បណ្ដាលឲ្យសន្តិសុខគ្នាគាត់ម្នាក់ស្លាប់ក្នុងប្លុកឈាមនៅក្នុងផ្ទះកើតហេតុតែម្តង។

ចំណែកប្រជាពលរដ្ឋរស់នៅជិតខាងកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងខាងលើ គេសង្កេតឃើញមានជនជាតិថៃស្នាក់នៅជាន់លើ ហើយពេលល្ងាចៗតែងចេញតាមវេរ៉ង់ដារដើម្បីជក់បារី ជជែកគ្នា ។ ប៉ុន្តែពុំដឹងថា ជនជាតិថៃទាំងនោះប្រកបរបរឬធ្វើអ្វីឡើយ គឺឃើញមានតែកម្លាំងសន្តិសុខខ្មែរយាមការយ៉ាងតឹងរ៉ឹង ម៉ត់ចត់ណាស់ ។

តមក គេឃើញកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនបុរសជនជាតិថៃ២នាក់ ហើយព្យាយាមរារាំង ការពារពីកំហឹងរបស់ពលរដ្ឋនិងសាច់ញាតិជនរងគ្រោះចង់បញ្ចេញកំហឹង។
.
ទោះជាយ៉ាងណា កម្លាំងជំនាញនគរបាលនិងអាវុធហត្ថនៅប៉ោយប៉ែតបាននឹងកំពុងបន្តដុតដៃដុតជើងស្រាវជ្រាវបន្តរឿងឃាតកម្មជនជាតិថៃលើសន្តិសុខជនជាតិខ្មែរដូចខាងលើ ៕ដោយ៖ឃិន គន្ធា