សៀមរាប៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញចុះពិនិត្យស្ថានភាពគ្រួសារភៀសសឹក ដែលជំហានដំបូងនេះផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើស្ត្រីជាមាតាទារកដែលទើបសម្រាលកូនថ្មីៗ និងស្ត្រីដែលមានផ្ទៃពោះជិតគ្រប់ខែ និងតៀមសម្រាលនៅពេលខាងមុខដ៏ខ្លី។
ក្នុងបេសកកម្មថ្ងៃនេះ ក្រៅពីពិនិត្យស្ថានភាពទូទៅរបស់គ្រួសារភៀសសឹក ដែលស្នាក់នៅតាមទីតាំងសុវត្ថិភាព ឯកឧត្តមបានជួបសួរសុខទុក្ខស្ត្រីជាមាតាទារកដែលទើបសម្រាលកូនថ្មីៗ និងស្ត្រីដែលមានផ្ទៃពោះជិតគ្រប់ខែ និងតៀមសម្រាល ព្រមទាំងសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ពួកគាត់ ក្នុងការសម្របសម្រួលទីតាំងស្នាក់នៅ និងការបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ក្នុងករណីចាំបាច់ណាមួយ។
ស្ត្រីជាមាតា ទារក និងស្ត្រីមានផ្ទៃពោះ ដែលបានសួរសុខទុក្ខ និងជូនអំណោយមនុស្សធម៌ថ្ងៃនេះសរុប ៥៥នាក់ រួមមាន៖
១- ស្រុកស្វាយលើក ៧នាក់៖
– វត្តស្វាយលើ ២នាក់
– វត្តរហាល ៤នាក់
២- ស្រុកវ៉ារិន៖
– វត្តស្រែណូន ២នាក់
– វត្តវ៉ារិន ១២នាក់
៣- ស្រុកអង្គរជុំ៖
– សម្រាលក្នុងមន្ទីរពេទ្យបង្អែកស្រុក ៣នាក់
– វត្តចារឈូករង្សី ១០នាក់
– វត្តក្រឡាញ់ ៣នាក់
៤- ស្រុកអង្គរធំ៖
– វត្តឥន្ទ្រមុនីព្រៃព្រះ ស្ត្រី១កូនភ្លោះ១នាក់ និងស្ត្រីមានផ្ទៃពោះ ១នាក់អំណោយមនុស្សធម៌ផ្ដល់ជូនជាបឋម ពិនិត្យតាមស្ថានភាពគ្រួសារជាក់ស្ដែង មានអង្ករ មី ត្រីខ តង់ និងថវិកា មួយចំនួន៕






































