(កំពង់ធំ)÷ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ អមដំណើរដោយប្រធានសាលាដំបូងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការអញ្ជើញពិធីបួងសួងចម្រើនសិរីសួស្តី និងជួយដល់កងទ័ពសមរភូមិមុខ នៅទីតាំងលោកតាឥ លោកតាក្រហមក ភ្នំសន្ទុក
លោកតាអាចារ្យលាក់ ដាវដែកកំពង់ស្វាយ និងនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ក៏បានឧទ្ទិសបួងសួងសូមតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យប្រគេនពរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពិសេស វីរៈកងទ័ពជួរមុខទាំងអស់ ព្រមទាំងប្រជាពលរដ្ឋដែលកំពុងភាសសឹក រកកន្លែងមានសុវត្ថិភាព សូមឱ្យជួបតែ សេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា និងឈ្នះអស់មាសត្រូវ ដែលចោរសៀមកំពុងតែរំលោភមកលើទឹកដីកម្ពុជាជាលើកទី២ ដោយមិនគោរពតាមបទឈប់បាញ់។ 
ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមឧបត្ថម្ភជាសម្ភារៈ ស្បៀង និងថវិកា ដើម្បីជួយដល់វីរៈកងទ័ពជួរមុខដែលកំពុង ទប់ទល់ជាមួយនឹងសត្រូវឈ្លានពានសៀម ដែលបានវាយប្រហារមកលើកកម្ពុជាមុន។ សូមបញ្ជាក់ផងដែរថា សម្រាប់រដ្ឋបាលខេត្តកំពង់ធំដែលត្រូវទទួលសម្ភារៈ ស្បៀង និងថវិកាមាន២ទីតាំងទីតាំងទី១នៅគល់ស្ពានកំពង់ធំ និងទីតាំងទី២នៅសាលាខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី






































