សប្បុរសជនខេត្តបន្ទាយមានជ័យនាំយកអំណោយគ្រឿងឧបភោគផ្តល់ជូនរដ្ឋបាលខេត្តដើម្បីឧបត្ថម្ភដល់ជនភៀសសឹក

0

ខេត្តបន្ទាយមានជ័យ: ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្តបន្ទាយមានជ័យក្នុងការជួយឧបត្ថម្ភស្បៀងដល់បងប្អូនដែលជាជនភៀសសឹកក្នុងគ្រាលំបាក ខណះរត់ភៀសខ្លួនពីការវៃប្រហារឈ្លានពានរបស់យោធាថៃនោះនារសៀលថ្ងៃទី១១ធ្នូឆ្នាំ២០២៥ សប្បុរសជនខេត្តបន្ទាយមានជ័យបាននាំយកស្បៀងគ្រឿងឧបភោគបរិភោគរួមមានបន្លែបនរមាណ ៣តោន ទឹកបរិសុទ្ធ២៥០យួរ៨៥ថតដោយក្នុង១ថងមាន១០គីឡូនិងមី១០កេស ដើម្បីប្រគល់ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងការត្រៀមចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅតាមជំរុំសុវត្ថិភាពនានាក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរតាមរយះនៃការផ្តល់បទសម្ភាសន៏ជាមួយApsaraTV អ្នកស្រីឡោម ម៉ៅ ដែលជាសប្បុរសជនខេត្តបន្ទាយមានជ័យជាម្ចាស់ជំនួយបានលើកឡើងយ៉ាងដូច្នេះថា យ៉ាងណាម៉ិញឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមទាំងក្រុមការងារ ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តម អភិបាលខេត្តបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់នៅពេលនេះដែលមានទឹកចិត្តដ៏ល្អប្រពៃក្នុងការផ្តល់ជាស្បៀងសម្រាប់ជាការរួមចំណែកជាមួយរដ្ឋបាលខេត្តដើម្បីជួយធ្វើការផ្គត់ផ្គង់ប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋភៀសសឹកដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃនៅពេលនេះ។

ឯកឧត្តម បានបញ្ជាក់ថា កក្តាទាំងអស់នេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់បងប្អូនសមរភូមិក្រោយដែលតែងតែជួយបំនុកបំរុងនូវស្បៀងគ្រប់បែបយ៉ាងដើម្បីជួយដល់ប្រជាពលរដ្ឋយើងក្នុងគ្រាដ៏លំបាកនេះក្នុងស្មារតីខ្មែរជួយខ្មែរ៕ ដោយ៖ឃិន គន្ធា