អភិបាលខេត្តកំពង់ធំ ណែនាំឱ្យបង្កើតទីបញ្ចាការស្រាលគ្រប់ក្រុង ស្រុក និងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនភៀសសឹកដែលមកដល់ខេត្តកំពង់ធំ

0

(កំពង់ធំ) ៖ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានណែនាំឱ្យបង្កើតទីបញ្ចាការស្រាលគ្រប់ក្រុង ស្រុក និងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនភាសសឹកដែលមកដល់ខេត្តកំពង់ធំ។

ឯកឧត្តមបាន ថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ប្រចាំខែវិច្ឆិកា នៅសាលប្រជុំប្រាសាទតោ អគារ(B ) ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើឡើងថាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យប្រជាជនខ្មែរយើងជាច្រើនបានផ្លាស់ទីលំនៅទៅកន្លែងមានសុវត្តិភាពកាន់តែច្រើនឡើង។ ដែលជម្លោះនេះវាបង្កឡើងដោយការឈ្លានពានពីកងទ័ពថៃ និងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ក្រុង ស្រុក ឱ្យបង្កើតនៅទីបញ្ចាការស្រាល និងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹកដែលបានផ្លាស់ទីលំនៅមកកាន់ខេត្តកំពង់ធំ ។

បន្ទាប់មក ឯកឧត្តម ក៏បានណែនាំអាជ្ញាធរក្រុង ស្រុក ដែលមានដីជាប់តំបន់វាលក្រោម ត្រូវបន្តបង្ក្រាប និងទប់ស្កាត់ជនខិលខូចដែលកាប់ទន្ទ្រានដីតំបន់៣ ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារដីរដ្ឋ ជាពិសេសដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប។

ឯកឧត្តមបន្តថា អាជ្ញាធរត្រូវបានណែនាំឱ្យបន្តស្រាវជ្រាវ និងបង្ក្រាបជនល្មើសដែលរំលោភយកដីតំបន់៣ ដោយគ្មានការលើកលែង ដោយដាក់កម្លាំងល្បាត និងឃ្លាំមើលជាប្រចាំ ព្រមទាំងធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ និងផលប៉ះពាល់នៃការទន្ទ្រានដីរដ្ឋ។ សម្រាប់ស្រុកដែលមិនពាក់ព័ន្ធនឹងដីតំបន់៣ ត្រូវបង្ក្រាបបទល្មើសព្រៃឈើ និងដកហូតដីដែលរំលោភយកមកវិញ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរឱ្យសហការជាមួយ ប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យរាយការណ៍ទៅអាជ្ញាធរ ប្រសិនបើឃើញមានសកម្មភាពកាប់ទន្ទ្រានដីខុសច្បាប់ ហើយត្រូវតែខិតខំប្រឹងប្រែងការពារ ដើម្បីការសម្រាប់អភិវឌ្ឍប្រទេសជាតិ។ អត្ថបទដោយ សូរហ៊ាន សំអាង