អភិបាលស្រុកស្ទោង អំពាវនាវសប្បុរសជនចូលរួមទាំងសម្ភារ: ស្បៀងថវិកា និងគ្រឿងឧបភោគបរិភោគ ដើម្បីឧបត្ថម្ភគាំទ្រលើកទឹកចិត្តវីរៈកងទ័ពជួរមុខ

0

(កំពង់ធំ)÷ អភិបាលស្រុកស្ទោងអំពាវនាវសប្បុរសជនចូលរួមទាំងសម្ភារថវិកា ស្បៀង គ្រឿងឧបភោគបរិភោគដើម្បីឧបត្ថម្ភគាំទ្រលើកទឹកចិត្តវីរៈកងទ័ពជួរមុខ លោក សាយ គឹមឡម បានធ្វើការអំពាវនាដូច្នេះនៅក្នុងឱកាសដែលលោក និងសហការី ព្រមទាំងលោក ហ៊ាង លីហាក់ ប្រធានសមាគមមិត្តភាពសារព័ត៌មានអាស៊ានប្រចាំខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យមើលសកម្មភាពដាល់អំបុកសម្រាប់ត្រៀមឧបត្ថម្ភគាំទ្រវីរៈកងទ័ពនៅក្នុងភូមិកុកគ្រួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

លោកបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពដ៏ក្តៅគគុកនៃសង្គ្រាមឈ្លានពានរបស់ចោរសៀម ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរក្នុងនាមជាសមរភូមិក្រោយ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាពិសេស សហការឧបត្ថម្ភគាំទ្រសព្វបែបយ៉ាង ដើម្បីតបស្នងសងគុណ ឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត វីរៈកងទ័ពជួរមុខដ៏អង់អាចហាន់ក្លានៃយើង ដែលបានបូជាកម្លាំងកាយចិត្តសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងនាមយើងជាឈាមជ័រតែមួយដែលស្រឡាញ់នូវសុខសន្តិភាពការអភិវឌ្ឍ និងជាអ្នកសមរភូមិក្រោយដ៏មានស្វាមីភ័ក្តិ។

លោកបានបន្ថែមថាក្នុងនាមរដ្ឋបាលស្រុកស្ទោង បានត្រៀមនូវស្រូវថ្មីប្រមាណ៣តោន សម្រាប់ដាល់អំបុក ដើម្បីឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខតាមរយៈរដ្ឋបាលខេត្តកំពង់ធំ ដែលបានឧបត្ថម្ភគាំទ្រពីសប្បុរសជិតឆ្ងាយទាំងស្រូវនិងថវិកា ដែលជាស្មារតីរួបរួមសាមគ្គីជាតិនិយមនិងក្នុងនាមជាអ្នកស្រឡាញ់នូវវសុខសន្តិភាព និងនៅរួមរស់ជាមួយកងទ័ពជួរមុខគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណ និងអរព្រះគុណជាអាណែកដល់សប្បុរសជនព្រះសង្ឃជិតឆ្ងាយ ដែលបានឧបត្ថម្ភគាំទ្រនៅសម្ភារៈថវិកាស្មារតីគ្រឿងឧបភោគបរិភោគដោយរដ្ឋបាលស្រុកសម្រាប់ធ្វើរៀបចំអំបុក និងអាហារក្រៀម រួចឧបត្ថម្ភគាំទ្រលើកទឹកចិត្តវីរៈកងទ័ពក្នុងស្ថានភាពដ៏វឹកវររបស់ចោលសៀមឈ្លានពាននៅក្នុងឱកាសនេះ។

ជាចុងបញ្ចប់លោកអភិបាលស្រុកស្ទោងបានឧបត្ថម្ភនូវថវិកាម្នាក់ចំនួន៨ម៉ឺនរៀលដល់បងប្អូន២៩នាក់.ដែលជាម្ចាស់ត្បាល់ បានសហការដាល់អំបុកនៅក្នុងឱកាសនេះ ជាពិសេសលោកបានឧបត្ថម្ភគាំទ្រដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារឃុំបន្ទាយស្ទោង១៣នាក់ ក្នុង១នាក់ចំនួន ២ម៉ឺនរៀលថែមទៀត៕