សៀមរាប៖ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញចុះពិនិត្យស្ថានភាពគ្រួសារភៀសសឹក និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារភៀសសឹកស្នាក់នៅក្រុងសៀមរាប ដោយជំហានដំបូងផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើស្ត្រីជាមាតាទារក ទើបសម្រាលកូនថ្មីៗ
និងស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ ត្រៀមសម្រាលនៅពេលខាងមុខដ៏ខ្លី។
ក្នុងបេសកកម្មថ្ងៃនេះ ក្រៅពីពិនិត្យស្ថានភាពទូទៅរបស់គ្រួសារភៀសសឹក ដែលស្នាក់នៅតាមទីតាំងសុវត្ថិភាព ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានជួបសួរសុខទុក្ខស្ត្រីជាមាតាទារក ទើបសម្រាលកូនថ្មីៗ និងស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ ត្រៀមសម្រាលនៅពេលខាងមុខ ព្រមទាំងសំណូមពរដល់អាជ្ញាធរមូលដ្ឋានដែលនៅប្រកៀកនឹងបង-ប្អូនប្រជាពលរដ្ឋភៀសសឹក ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ពួកគាត់ ក្នុងការសម្របសម្រួលទីតាំងស្នាក់នៅ និងការបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ក្នុងករណីចាំបាច់ណាមួយ។
ស្ត្រីជាមាតា ទារក និងស្ត្រីមានផ្ទៃពោះ ដែលបានជួបសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយមនុស្សធម៌ថ្ងៃនេះសរុប ០៩នាក់ រួមមាន៖
១- ស្រុកបន្ទាយស្រី ០៨នាក់
-ស្រ្តីជាមាតា ទារក កូនពីអាយុ១៥ថ្ងៃចុះក្រោមមានចំនួន ០៣នាក់
-ស្រ្តីមានផ្ទៃពោះជិតគ្រប់ខែមានចំនួន ០៥នាក់។
១- ស្រុកវ៉ារិន ០១នាក់
-ស្រ្តីមានផ្ទៃពោះ ០១នាក់។
អំណោយមនុស្សធម៌ផ្ដល់ជូនក្នុង ១គ្រួសារមាន៖ អង្ករ ១៥គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, អំបិល ១គីឡូក្រាម, មុង១, ភួយ១, សារុង១, កន្ទេល១, និងថវិកាមួយចំនួនផងដែរ៕





































