អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះ ក្នុងថ្នាលឌីជីថល ឱ្យ បានកាន់តែច្រើន ដើម្បីអនាគត មុខរបរ ការងារ និងប្រាក់ចំណូលគ្រួសារ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវឱ្យអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចូលរួមចុះឈ្មោះ ក្នុងផ្ទាលឌីជីថល ឱ្យបានកាន់ តែច្រើន ដើម្បីអនាគត មុខរបរ ការងារ និងប្រាក់ចំណូលគ្រួសាររបស់ខ្លួន។ ថ្លែងបែបនេះក្នុង យុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋក្តិក្រៅប្រពន្ធតាមផ្ទាលឌីជីថល នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្តិភាពខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តម ហែម វណ្ណឌី រដ្ឋ មន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ថ្លែងក្នុងយុទ្ធនាការនោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ការរៀបចំឱ្យមានការចុះឈ្មោះ តាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ជាយន្តការដែលរាជរដ្ឋាភិបាលបាន រៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុង ការគិតគូរ និងជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍ថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វី ទាំងអស់។ ការចុះឈ្មោះនេះមិនត្រឹមតែដើម្បីឱ្យបងប្អូនទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការចុះឈ្មោះនឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើន សមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់ យកជំនាញថ្មី។ ជាមួយនឹងការគាំទ្រនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងមាន សមត្ថភាព និងឱកាស កាន់តែប្រសើរក្នុងការពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល និងបង្កើតការងារ សម្រាប់ទាំងខ្លួនឯង ផង និងអ្នកដទៃផងដែរ ៕