ឯកឧត្ដម គុជ លីណា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាជួប ប្រតិភូជប៉ុន និងយុវជនកាកបាទក្រហមជប៉ុន សាខាកាកបាទក្រហមជប៉ុន ខេត្តហ៊ីរ៉ូស៊ីម៉ា

0

ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម គុជ លីណា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឆ្លៀតអញ្ជើញចុះជួប ប្រតិភូជប៉ុន និងយុវជនកាកបាទក្រហមជប៉ុន សាខាកាកបាទក្រហមជប៉ុន ខេត្តហ៊ីរ៉ូស៊ីម៉ា បន្ទាប់ពីបញ្ចប់បេសកកម្មនៅស្រុកពួក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបានបង្ហាញពីអារកម្មណ៍រីករាយចំពោះការអញ្ជើញមកដល់របស់ប្រធានប្រតិភូជប៉ុន និងយុវជនកាកបាទក្រហមជប៉ុន សាខាកាកបាទក្រហម ខេត្តហ៊ីរ៉ូស៊ីម៉ា យ៉ាងណាមិញក៏សូមអធ្យាស្រ័យចំពោះការខកខានក្នុងការទទួលជួបស្វាគមន៍កាលពីប្រតិភូជប៉ុន និងយុវជនកាកបាទក្រហមជប៉ុន សាខាកាកបាទក្រហមជប៉ុន ខេត្តហ៊ីរ៉ូស៊ីម៉ាទើបអញ្ជើញមកដល់ ដោយសារមានបេសកកម្មចំបាច់៕