សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ ដកហូតរថយន្តមួយ គ្រឿងម៉ាក តូយ៉ូតាកាមរី និង គោយន្តកន្រ្តៃមួយគ្រឿង

0

សៀមរាប៖ ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកស្វាយលើ បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ នៅចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នៅវេលាម៉ោង ២១:៣០ នាទី ថ្ងៃទី១៧.ធ្នូ ឆ្នាំ២០២៥នេះ ។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានឪ្យដឹងថា សម្ភារៈដកហូតរួមមាន រថយន្តមួយ គ្រឿងម៉ាក តូយ៉ូតាកាមរី ពណ៌ស សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2V-5611 ឈើកែឆ្នៃ គ្រោងទ្វា(ផ្ចឹក)ចំនួន ៤១ ដុំ ស្នើនឹង ០,៥៨៨ ម៉ែត្រគូប ។ រថយន្តមួយគ្រឿង ម៉ាកនីសាន់ ពណ៌ខៀវ (មួយបាំង) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-0358 ។
ឈើកែឆ្នៃ គ្រោងទ្វា(ផ្ចឹក)ចំនួន ៤០ ដុំ ស្មើនឹង ០,៥៤៦ ម៉ែត្រគូប ។
នៅវេលាម៉ោង ០០:៣០ នាទី ថ្ងៃទី១៨.១២.២០២៥ ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ នៅចំណុចភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
សម្ភារៈដកហូតរួមមាន គោយន្តកន្រ្តៃមួយគ្រឿង ឈើលេខ៣(ប្រាំដម្លឹង)ចំនួន ៤៧ ដុំ ស្នើនឹង ១,៥១៤ ម៉ែត្រគូប លោកបញ្ជាក់ថា វត្ថុតាងនៃបទល្មើសទាំងអស់ត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ៕