ឧត្តមសេនីយ៍ត្រី មាស យ៉ត​ បានដឹកនាំសហការី ចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី កែវ គឹនស៊ាង  ដែលកំពុងសម្រាកថែទាំសុខភាពក្រោយពីសម្រាលកូន និងកំពុងបន្តថែទាំសុខភាពនៅគេហដ្ឋា

0

កំពង់ធំ÷ ក្រោមការដឹកនាំរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ឱ្យ តាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម។

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ត្រី កែវ គឹនស៊ាង ជំនួយការអង្គភាពសន្តិសុខ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ  ដែលកំពុងសម្រាកថែទាំសុខភាពក្រោយពីសម្រាលកូន និងកំពុងបន្តថែទាំសុខភាពនៅគេហដ្ឋា នៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

នាឱកាសនោះដែ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​ជូនពរឱ្យដល់ លោកស្រីអនុសេនីយ៍ត្រី កែវ គឹនស៊ាង សូមថែទាំសុខភាពឱ្យបានល្អទាំងម្ដាយទាំងកូន ទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា និងចៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ននឹងបានវិលចូលបម្រើការងារក្នុងអង្គភាពវិញ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកថវិកា គ្រឿងឧបភោគ បរិភោគមួយចំនួនមានដូចជា ៖ ថវិកាចំនួន៥០០,០០០រៀល អង្ករ៥០គីឡូក្រាម មី០២កេស ទឹកបរិសុទ្ធ០២កេស ទឹកត្រី០២យួរ ទឹកស៊ីអ៊ីវ០២យួរ ជូនដល់លោកស្រី អនុសេនីយ៍ត្រី កែវ គឹនស៊ាង ផងដែរ ៕