ឧត្តមសេនីយ៍ទោ សោម ស៊ុន សាកសួរសុខទុក្ខវីរយុទ្ធជន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានរងរបួស ក្នុងសមរភូមិការពារបូរណភាពទឹកដី

0

ខេត្តកំពង់ធំ៖ លោក ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសាកសួរសុខទុក្ខវីរយុទ្ធជន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានរងរបួសក្នុងសមរភូមិការពារបូរណភាពទឹកដី នៅព្រំដែនកម្ពុជា-ថៃ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសបន្ត នៅគិលាដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងនៅគេហដ្ឋាន ដេីម្បីត្រៀមទៅពិនិត្យព្យាបាលមុខរបួសឡេីងវិញនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញតាមវេជ្ជបញ្ជា នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនវីរយុទ្ធជនរបស់យើង ដែលបានគោរពបទបញ្ជា និងតស៊ូលះបង់គ្រប់បែបយ៉ាង ដេីម្បីការពារបូរណភាពទឹកដី និងជាតិមាតុភូមិកម្ពុជានៃយេីង ពីការឈ្លានពានដ៏ឃោឃៅព្រៃផ្សៃពីពួកចោរសៀម និងបានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាលរបួសបងប្អូនឲ្យបានឆាប់រហ័សជាសះស្បើយ ដេីម្បីបានវឹលត្រឡប់ទៅកាន់សមរភូមិមុខវិញ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភថវិកា ភេសជ្ជៈ កន្ត្រកផ្លែឈើ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ វិរយុទ្ធជនយេីង ចំនួន បួនរូប ដេីម្បីជួយសម្រាលនូវការលំបាក និងជាសោហ៊ុយសម្រាប់បន្តទៅពិនិត្យព្យាបាលមុខរបួសបន្តទៀតតាមការណាត់របស់វេជ្ជបណ្ឌិត ព្រមជាមួយនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានចាត់តាំងរថយន្តគិលានសង្គ្រោះ ដេីម្បីជូនដំណេីរបងប្អូនទៅកាន់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញផងដែរ ៕