ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានជំរុញឱ្យអាជ្ញាធរខេត្តកំពង់ចាម បន្តធ្វើការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងក្មេងទំនើង

0

កំពង់ចាម: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធាន អាជ្ញាធរជា តិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានជំរុញឱ្យធ្វើការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងក្រុម ក្មេងទំនើង ព្រមទាំងខិតខំជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោ យមានកម្លាំងប្រមូលផ្តុំនៅក្នុងការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅមូលដ្ឋាន របស់ខ្លួន។ថ្លែងបែបនេះក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់អាជ្ញាធរ ក៏ដូចជា កងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តកំពង់ចាម ត្រូវបន្តថែរក្សាការពារឱ្យបានគត់ម៉ត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការពារឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលមិនអនុញ្ញាតឱ្យមានការរំលោភបំពានបានឡើយ ពិសេសត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យ ខាងតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ក្នុងការអនុវត្ត បទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មិនមានអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online scams) នោះទេ ហើយក៏គ្មានការហើរចូលពីខាងក្រៅនៃជនសង្ស័យដើម្បី សម្ងំលាក់ខ្លួន ឬបង្កើត ការឆបាកតាមប្រព័ន្ធបច្ចេកវិទ្យា និងក៏គ្មានការបង្ខាំងមនុស្សឡើយ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ក៏បានផ្សព្វផ្សាយ និងធ្វើការណែនាំឱ្យមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជា ពលរដ្ឋ បាននឹងចេះប្រើប្រាស់នូវកម្មវិធី App No Drug ដើម្បី រួមចំណែកក្នុងសង្គម រួមគ្នាទប់ស្កាត់ការ ជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនផងដែរ ៕