នគរបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ ចំនួន ៧នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីហិង្សានិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(យកដាវដេញកាប់ជនរងគ្រោះ និងម៉ូតូជនរងគ្រោះ)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

សៀមរាប៖  ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានព័ត៌មានពីករណីខាងលើនេះភ្លាមកាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យចំនួន០៧ នាក់មកសាកសួរនាំជាបន្តបន្ទាប់៖១ ឈ្មោះ គុណ ណារីន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)
២ ឈ្មោះ ឡាញ់ លិញជៅ ហៅជី ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)
ទី៣ ឈ្មោះ ប៉ុញ បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៤ ឈ្មោះ ហេង វិច្ឆិកា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ចំបក់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៥ ឈ្មោះ ឃី នូរ៉ា ហៅពេ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៦ ឈ្មោះ យន់ ប៊ុនលាប ហៅហ៊ុច ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិតាគឹមក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៧ ឈ្មោះ ពេញ សិលា ហៅឈុយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្ន ភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)

ដោយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទី មានក្រុមជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពយកកាំបិតដាវ កាប់មកលើជនរងគ្រោះ ឈ្មោះ ទ ស វ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប និងមិត្តភក្តិចំនួន ៧នាក់ទៀត ដែលកំពុងឈប់ម៉ូតអង្គុយលេងចំណុចទួល ព្រៃស្វាយ ស្ថិតនៅភូមិពន្លឺព្រះផុស ដោយក្រុមជនសង្ស័យ បានដេញកាប់ទៅលើក្រុមជនរងគ្រោះ ដោយពេលនោះ ក្រុមជនរងគ្រោះ បាននាំគ្នារត់ចោលម៉ូតូយករួចខ្លួន បន្ទាប់មកក្រុមជនសង្ស័យ បានធ្វើសកម្មភាព កាប់ទៅលើម៉ូតូរបស់ក្រុមជនរងគ្រោះ ចំនួន ០៣គ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុង ក្រោយពេលធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យ បានគេចខ្លួនបាត់អស់។

ក្រោយធ្វើការសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ កន្លងមកក្រុមពួកខ្លួនមានទំនាស់ពាក្យសម្តីជាមួយក្រុមជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុខាងលើពួកខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពយកដាវ ចំនួន១ដើម ទៅកាប់ក្រុមជនរងគ្រោះដែល កំពុងអង្គុយលើម៉ូតូត្រង់ចំណុចទួលព្រៃស្វាយ ពិតប្រាកដមែន ក្នុងពេលដែលពួកខ្លួនចុះទៅធ្វើសកម្មភាព ក្រុមជនរងគ្រោះ បានរត់យកយករួចខ្លួន ទើបពួកខ្លួនបានធ្វើសកម្មភាព កាប់ទៅលើម៉ូតូជនរងគ្រោះចំនួន ០៣គ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតមានដាវចំនួន ០១។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕