ឧត្ដរមានជ័យ ៖ ថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ ជារៀងរាល់ថ្ងៃ កម្លាំងជំនាញអធិការដ្ឋាន
នគរបាលក្រុង-ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ ផលប៉ះពាល់នៃគ្រឿងញៀន ដល់យុវជន សិស្សានុសិស្ស ដើម្បីបញ្ជៀបការយល់ដឹង ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់នូវសារធាតុញៀន បទល្មើសអសន្តិសុខតាមមូលដ្ឋាន និងផ្សព្វផ្សាយអំពីគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ដឧត្ដរមានជ័យ ដើម្បីបង្កើនការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ គ្រាប់មិនទាន់ផ្ទុះទាំងនេះអាចកប់បាត់ក្នុងដី ឬនៅរាយប៉ាយតាមតំបន់ផ្សេងៗ ជាពិសេសកន្លែងដែលមានការប្រយុទ្ធគ្នារវាង កម្ពុជា-ថៃ នាពេលថ្មីៗកន្លងមកនេះ ដោយភ្ជាប់ជាមួយអត្ដសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដល់បណ្ដាខ្នងផ្ទះ៕ដោយ៖ភ្នំដងរ៉ែក






































