ឧត្តរមានជ័យ៖ នៅថ្ងៃទី២៥ កុម្ភ: ឆ្នាំ២០២៦ គោលបំណងកិច្ចប្រជុំនេះ គឺដើម្បីសម្របសម្រួលបច្ចេកទេស រុះរើ ឬផ្លាស់ប្តូរទីតាំងបង្គោលអគ្គិសនីឱ្យមានរបៀបរៀបរយ ធានាសុវត្ថិភាពសាធារណៈ ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីប្រែក្លាយមុខមាត់ក្រុងសំរោង ឱ្យកាន់តែស្រស់ស្អាត សមជាបេះដូងនៃខេត្តឧត្ដរមានជ័យ។
ឯកឧត្ដម មាន ចាន់យ៉ាដា បានណែនាំឱ្យក្រុមការងារបច្ចេកទេស និងអគ្គិសនីកម្ពុជា ចុះពិនិត្យចំណុចប៉ះពាល់ជាក់ស្តែង ដោយជៀសវាងការរំលោភលើកម្មសិទ្ធិបញ្ញារបស់ពលរដ្ឋ និងមិនឱ្យរំខានដល់ប្រព័ន្ធលូបង្ហូរទឹក ជាពិសេសការរុះរើ និងដំឡើងបង្គោលថ្មី ត្រូវធ្វើឡើងដោយភាពហ្មត់ចត់បំផុត ដើម្បីធានាថា ក្រោយបញ្ចប់ការងារ ផ្លូវរវាងរង្វង់មូលទាំងពីរនឹងមានសណ្តាប់ធ្នាប់ល្អប្រសើរជាងមុន។
ឯកឧត្ដម អភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយ និងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ពីអត្ថប្រយោជន៍នៃគម្រោងនេះ ដើម្បីទទួលបានការចូលរួមសហការ និងការយោគយល់ខ្ពស់ក្នុងអំឡុងពេលអនុវត្តការងារផងដែរ៕ដោយ៖ភ្នំដងរ៉ែក






































