លោកអភិបាលស្រុកកំពង់ស្វាយ និងក្រុមការងារបានចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងថវិកាទៅប្រគល់ដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុង នៅឃុំត្រពាំងឬស្សី

0

កំពង់ធំ÷ លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ បានដឹកនាំក្រុមការងារសាលាស្រុក និងឃុំចុះសួរសុខទុក្ខលោក ហង្ស ប៊ុនជាន  មន្រ្តីនគបាលស្រុក កំពុងស្វាយ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន១ខ្នង មានទំហំ៨ម៉ែត្រx១៧ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ស្ថិតនៅចំណុចភូមិស្នោ ឃុំត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមរបាយការណ៍របស់លោក អ៊ុត វណ្ណារ៉ា បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវេលាម៉ោង១២:៣០នាទី ស្ថិតនៅចំណុចភូមិស្នោ ឃុំត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងអស់ទាំងស្រុង ម្ចាស់ផ្ទះឈ្មោះ ហង្ស ប៊ុនជាន ភេទប្រុស អាយុ៥៤ឆ្នាំ សម្ភារៈខូចខាតរួមមាន÷ ផ្ទះ១ខ្នង(អស់ទាំងស្រុង) លុយចំនួន១៥.០០០ដុល្លារសហរដ្ឋអាមេរិក តុ១ ទូ១ គ្រែដេក១ ប្លង់ដីចំនួន៣ប្លង់ និងឯកសារសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ
និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត មូលហេតុដោយសារ(ឆ្លងចរន្តអគ្គិសនី)។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្តស្មើនិង១២ម៉ែត្រគុបផងដែរ។

សូមបញ្ជាក់ផងដែរថា លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និងក្រុមការងារបាននាំយកនូវថវិការួមមាន÷ ថវិកាអនុសាខាកាកបាទស្រុក១៥ម៉ឺនរៀល លោក តាប់ សារឿន មេបញ្ជាការអាវុធហត្ថស្រុក ៥ម៉ឺនរៀល លោក វរសេនីត្រីយ៍ សាន់ រិន ១០ម៉ឺនរៀល រដ្ឋបាលឃុំត្រពាំងប្ញស្សី១០ម៉ឺនរៀល អង្ករ២០គីឡូ មី២កេស ទឹកសុទ្ធ១កេស រដ្ឋបាលឃុំត្បែង១០ម៉ឺនរៀល រដ្ឋបាលឃុំដំរីស្លាប់១០ម៉ឺនរៀល រដ្ឋបាលឃុំសាន់គ១៦ម៉ឺនរៀល រដ្ឋបាលឃុំកំពង់ស្វាយ១០ម៉ឺនរៀល រដ្ឋបាលឃុំនីពេជ១០ម៉ឺនរៀល សរុបថវិកា ចំនួន៩៦០.០០០រៀល អង្ករ២០គីឡូ មី១កេស ទឹកសុទ្ធ១កេស៕