សៀមរាប៖ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានធ្វើការចាប់រថយន្តដឹកឈើមួយគ្រឿងនិងរឹបអូសឈើជាច្រើនកំណត់ ការបង្ក្រាបបានធ្វើឡើង នៅវេលាម៉ោង៩យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយមន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃនគរបាលខេត្ត
សៀមរាបតាមបញ្ជាផ្ទាល់មាត់របស់ លោកអ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។
នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកម៉ុង ប៊ុនលីម បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់អភិបាលរងខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងដីឡូតិ៍មួយកន្លែងក្នុងភូមិ ត្រពាំងត្រែង សង្កាត់សាលាករើក ក្រុងនិងខេត្តសៀមរាប។
លោកនាយខណ្ឌរដ្ឋបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក្រុមមន្ត្រីសមត្ថកិច្ចជំនាញបានឃើញ រថយន្តម៉ាកនីសាន់ណាវរ៉ាមួយគ្រឿង ព៌ណសរ គ្នានស្លាកលេខ ដោយបានធ្វើការកែឆ្នៃបំបាង់ភ្នែកសមត្ថកិច្ច ក្នុងការផ្ទុកឈើល្មើសដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនឈើ។
លោកបន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាបនៃផងដែរ នៅពេលក្រុមការងារចុះនៅកន្លែងកើតហេតុក៏បានប្រទះឃើញមាន គំនរឈើមួយគំនរទៅទៀតផង។
បើតាមមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសៀមរាបរូបនេះ វត្ថុតាងបទល្មើស ត្រូវបានក្រុមការងារបានដឹកជញ្ជូនមកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។ ក្នុងនោះ ក្រោយពិបានធ្វើការវាស់វែង រកឃើញមានដូចខាងក្រោម៖ -ឈើអារប្រភេទលេខ1 (សុក្រម, ផ្ចឹក) ចំនួនស្មើ១២២ដុំ ស្មើ៥,៩៩៨ម៉ែត្រីគុណ និងម៉ូតូសណ្ដោង រ៉ឹម៉កមួយគ្រឿងផងដែរ៕






































