លោកឧត្តមសេនីយ៍ត្រី មាស យ៉ត​ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី  សូ វិសាល ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ (ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍) ពេលកំពុងបំពេញភារកិច្ច

0

កំពង់ធំ÷ ក្រោមការដឹកនាំរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនី/ខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈភាព និងថែទាំសុខភាពជាដើម។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦លោកឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ លោក អនុសេនីយ៍ត្រី  សូ វិសាល ជំនួយការមន្ទីរទំនាក់ទំនងកិច្ចការសារធារណៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ  ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ (ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍) ពេលកំពុងបំពេញភារកិច្ចកាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ឆ្លៀតឱកាសនោះដែ លោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ បាន​ជូនពរដល់លោកអនុសេនីយ៍ត្រី សូ វិសាល កំពុងតែសម្រាកព្យាបាលជំងឺនេះ សូមឱ្យសុខភាពល្អ និងឆាប់ជាសះស្បើយនឹងបានវិលចូលបម្រើការងារក្នុងអង្គភាពវិញ។ សូមការលើកទឹកចិត្តអ្នកជំងឺ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យពួកគេមានកម្លាំងចិត្ត និងសង្ឃឹមក្នុងការព្យាបាលឆាប់ជា ដោយគោរពទៅតាមវេជ្ជបញ្ជា នៃគ្រូពេទ្យ ដោយទទួលទានឱ្យបានគ្រប់គ្រាន់និងប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បាននាំយកនូវសម្ភារៈគ្រឿង​ឧបភោគបរិភោគ និងថវិកា មានដូចជា៖ អង្ករ ៥០គីឡូក្រាម មី០១កេស ទឹកបរិសុទ្ធ២កេស ទឹកផ្លែឈើ០១កេស ទឹកត្រី០១យួ ទឹកស៊ីអ៉ីវ០១យួ និងថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន២,០០០,០០០រៀល (ពីលានរៀល) ជូនដល់លោក អនុសេនីយ៍ត្រី សូ វិសាលផងដែរ ជាពិសេសលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យបង្អែកខេត្តកំពង់ធំ ក្នុងការជួយព្យាបាលជំងឺ និងយកចិត្តទុកដាក់ថែទាំអ្នកជំងឺមិនថាតែកងកម្លាំងទេ បងប្អូនប្រជាពលរដ្ឋក៏យកចិត្តទុកដាក់ក្នុងការព្យាបាលអស់ពីកម្លាំងកាយកម្លាំងចិត្តដោយមិនខ្លាចពីការនឿយហត់៕