កំពង់ធំ÷ ដោយអនុវត្តតាមបទបញ្ជា របស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដាក់ចេញនូវផែនការយ៉ាងតឹងរឹងបំផុត
ដល់ផែនការងារជំនាញ និងអធិការដ្ឋាននគរបាលទាំង ០៩ក្រុង-ស្រុក ត្រូវបង្កើនការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដូចភ្លៀងរលឹម សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានាសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។
នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៣ និង ៣០ នាទី មានករណី ហិង្សាដោយចេតនាទៅវិញទៅមក បង្ករឡើងដោយក្មេងទំនើង ០២ ក្រុម ក្នុងកម្មវិធីការមួយកន្លែងស្ថិតក្នុងភូមិ ខ្មែរ ឃុំ ងន ស្រុក សណ្ដាន់ ខេត្តកំពង់ធំ ។
ភ្លាមៗនោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងជំនាញ ចេញកិច្ចប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យ
+ក្រុមទី I
១-ឈ្មោះ ស្រី ដែន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ។
២-ឈ្មោះ ទិត្យ ចាន់រ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ។
៣-ឈ្មោះ ម៉ប់ កក្កដា ភេទ ប្រុស អាយុ ២៣ ឆ្នាំ (ផ្ទុកសារធាតុញៀន) ។
៤-ឈ្មោះ គាន លីន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ។
៥-ឈ្មោះ ទិត្យ ចាន់រះ ហៅរ៉ាស់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ។
៦-ឈ្មោះ ទិត្យ ចាន់រ៉ន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ។
៧-ឈ្មោះ គាន និត ភេទ ប្រុស អាយុ ២០ ឆ្នាំ (ផ្ទុកសារធាតុញៀន) ។
៨-ឈ្មោះ បៀន ស៊ិនឡាង ភេទ ប្រុស អាយុ ២៤ ឆ្នាំ
ជនទាំង ០៨ នាក់ ខាងលើនេះ រស់នៅ ភូមិខ្មែរ ឃុំ ងន ស្រុកសណ្ដាន់ ។
ក្រុមទី II
១-ឈ្មោះ ហង្ស សាន់ស៊ីនី ហៅពុំ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ។
២-ឈ្មោះ ឡាច វឿន ហៅ វិត ភេទ ប្រុស អាយុ ២០ឆ្នាំ ។
៣-ឈ្មោះ ណេ ណាត់ ហៅ ចន ភេទប្រុសអាយុ ១៨ ឆ្នាំ (ផ្ទុកសារធាតុញៀន) ។
៤-ឈ្មោះ អ៊ួង ម៉ាលីន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ។
៥-ឈ្មោះ អ៊ួង ម៉ាលី ភេទប្រុស អាយុ ២២ ឆ្នាំ ។
រស់នៅភូមិ ស្រែវាលខាងកើត ឃុំ ដងកាំបិត ស្រុក សណ្ដាន់ ខេត្តកំពង់ធំ។
សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន÷ ១.ដំបងចំនួន ០៨ ដើម,២.ខ្សែក្រវ៉ាត់ចំនួន ០២ខ្សែ,៣.កាំបិតចំនួន ០១ ដើម ។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តន៍ ច្បាប់ ៕






































