កំពង់ធំ÷ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ស្វាយ ចំនួន០២នាក់ កាណូតចំនួន០១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុង វឿន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកំពុងស្វាយ ប្រចាំការនៅស្នាក់ការសន្តិសុខB-06 ឃុំផាត់សលោកអនុ
សេនីយ៍ឯក ឡុង វឿន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកំពុងស្វាយ ប្រចាំការនៅស្នាក់ការសន្តិសុខB-06 ឃុំផាត់សណ្តាយ បានសហការ ជាមួយកម្លាំងយោធភូមិភាគ៥ និងយោធភូមិភាគពិសេសចំនួន១០នាក់ កាណូត០២គ្រឿង ប្រគល់-ទទួល ជនសង្ស័យនិងវត្ថុតាង ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលបង្ក្រាបបាននៅចំណុចព្រែកឆ្កោក ស្ថិតក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃសៅរ៍ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកអនុសេនីយ៍ឯក ឡុង វឿន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកំពុងស្វាយ ប្រចាំការនៅស្នាក់ការសន្តិសុខB-06 ឃុំផាត់សណ្តាយ និងកម្លាំងជំនាញចុះបង្ក្រាបការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាលទ្ធផល ÷ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ (ប្តី ប្រពន្ធ) ចាប់យកវត្ថុតាង÷ កាណូត០១គ្រឿង (បាឡាស្មាច់+ម៉ាសុីនសាំងកម្លាំង២៥សេះ) ទូរស័ព្ទដៃ០២គ្រឿង ថ្នាំជំនួយផ្លូវភេទ០៧បន្ទះ(២៦គ្រាប់) ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៩កញ្ចប់ កញ្ចប់តូចទម្ងន់២៧,៨៩ក្រាម (ថ្លឹងទាំងសំបកថង់) ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង កាបូបលុយ០១ ប្រាក់រៀលចំនួន ៤៤០.០០០ រៀល សម្ភារៈវេចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត (ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាកា)៕






































