ពលរដ្ឋថាលោក វឿន ភាវ ប្រមូលទិញដីព្រៃ ជាច្រើនហិចតានៅចំណុចត្រពាំងស្រង៉ែ

0
Oplus_131072

ដោយអ៊ុក ផ្លុង
សៀមរាប÷ ការរុករានទន្ទ្រានឈូសឆាយយកដីគម្របព្រៃឈើតាមព្រំប្រទល់រវាង ស្រុក ស្ទោង ខេត្តកំពង់ធំ និងស្រុកជីក្រែង ខេត្តសៀមរាប នៅពេលប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មាន រាយការណ៍ជូនមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើៗ ជារឿយៗ រមែងតែងតែ ឆ្លើយតបមកវិញដោយមិនច្បាស់លាស់ ពោលគឺខាង ខេត្តសៀមរាប ថា សង្ស័យ វាជាទឹកដីខាង ខេត្តកំពង់ធំ រីឯ ខេត្ត

Oplus_131072

កំពង់ធំ វិញ ជួនកាលឆ្លើយថាសង្ស័យទឹកដីខាង ខេត្តសៀមរាប ផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០២៦ ដោយមានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ ថាមានត្រាក់ទ័រចំនួនពីរ គ្រឿងបាន ធ្វើសកម្មភាព ឈូសឆាយដីព្រៃ យ៉ាងសកម្ម ភ្លាមៗ នោះ អ្នកសារព័ត៌មាន បាន ទៅដល់ ទីតាំងតាមសេចក្តីរាយការណ៍របស់ ពួកគាត់ ពិតជា ឃើញ ស្នាមឈូសឆាយដីព្រៃថ្មីៗ ជាច្រើន ហិចតា ពិតប្រាកដមែន ប៉ុន្តែគ្រឿងចក្រដករត់បាត់ សង្ស័យមាន អ្នកយាមផ្លូវ ខ្លួនអ្នកសារព័ត៌មាន ថតផ្ដិតយករូបភាព ហើយមើលទៅបានជា គ្រឿងចក្រ ដកលឿនម៉្លេះ? ករណីនេះ កើតឡើង ចំណុច ខាងលិច ត្រពាំងស្រង៉ែ ។ បើយោងតាមសម្តីរបស់បុរសម្នាក់ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញ ឈ្មោះថា អ្នកដែលឲ្យឈូសឆាយ ដីព្រៃ ឈ្មោះ វឿន ភាវ បច្ចុប្បន្នរស់នៅភូមិ គោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកម្ចាស់ត្រាក់ទ័រ ២ នាក់ ទៀត មាន ឈ្មោះ ឡុង និង ឈ្មោះ ស្មី អ្នកទាំងពីរបច្ចុប្បន្ន ម្នាក់រស់នៅភូមិ ទំព័រ និង ម្នាក់ទៀត រស់នៅភូមិថ្មី ឃុំ ពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ពាក់ព័ន្ធករណីខាងលើនេះ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ក្តី លោក សូរ ផល្លា បានឆ្លើយតប អ្នកសារព័ត៌មាន តាមប្រព័ន្ធ Telegram ថា លោកបានបញ្ជាកូនចៅឲ្យទៅ ពិនិត្យមើលហើយប៉ុន្តែ មិនទាន់ ដឹងច្បាស់ទេថា វាជាទឹកដីខាងខេត្តកំពង់ធំ ឬខេត្តសៀមរាប នោះទេ? លោកបន្តថាក្រុមការងារ នឹងបន្តចុះពិនិត្យម្តងទៀត ប្រសិនបើទឹកដីសៀមរាប លោក នឹង ស្រាវជ្រាវរក កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីក៏សាងសំណុំរឿង បន្តបញ្ជូនទៅតុលាការដើម្បីតុលាការ បន្តនិតិវិធីចាត់វិធានការ តាមផ្លូវ ច្បាប់ស្តីពីព្រៃឈើ។ លោក វង្ស សាំងសំរិត ហៅ ហុងដា នាយសង្កាត់ រដ្ឋបាលព្រៃឈើ ជីក្រែង បានប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទ ដូចនាយផ្នែកដែរ លោកថា ក្រុមការងារ នឹងចុះទៅពិនិត្យម្ដងទៀត ដើម្បីបញ្ចូលផែនទីកំណត់កូ អ័រដោ ណេ ឲ្យបាន ច្បាស់លាស់ថាតើវាជាទឹកដីខាងខេត្តសៀមរាបឬខេត្តកំពង់ធំ។ ប្រជាពលរដ្ឋ ជាច្រើននាក់ថា ត្រពាំងស្រង៉ែ គឺជា ព្រំប្រទល់រវាង ខេត្តសៀមរាប និងខេត្តកំពង់ធំ ពួកគាត់បញ្ជាក់ថា ខាងកើត ត្រពាំងដីខាង ខេត្តកំពង់ធំខាងលិចត្រពាំងដីខាងសៀមរាប ដូច្នេះដីលោក វឿន ភាវ ស្ថិត ខាងលិច ត្រពាំង ស្រង៉ែ ប្រហែលជា ដីខាងសៀមរាប ដែលស្ថិតក្នុងភូមិ ដងផ្អាវ ឃុំ ពង្រក្រោម ស្រុកជីក្រែង ហើយ មើលទៅ។ លោក តា រ៉ន មេភូមិ ដងផ្អាវ និយាយថា លោក វឿន ភាវ បានប្រមូលទិញដី ព្រៃ ចំណុចនោះតាំងពី ឆ្នាំ ២០០៨ មកម៉្លេះ រឿង ឯកសារលក់ទិញ លោកមិនដឹងថា មានដល់ ថ្នាក់ណាទេ?ព្រោះ យូរហើយ ។ មេឃុំ ពង្រក្រោម អ្នកស្រី សុឹង សារ៉ាន ប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទថា រឿង ការទិញដី របស់ លោក វឿន ភាវ ពីពេលណា? មានឯកសារទិញលក់កំរិតណា? អ្នកស្រីមិនបាន ដឹងទេ ព្រោះអ្នកស្រីទើបតែឡើង ធ្វើជា មេឃុំថ្មី។ អ្នកសារព័ត៌មាន មិនអាចធ្វើការទំនាក់ទំនង លោក វឿន ភាវ ម្ចាស់ដី ព្រៃ បានទេ ព្រោះគ្មានលេខ ទូរស័ព្ទរបស់លោក។ អញ្ចឹង មានតែរង់ចាំ មើល ការពិនិត្យ មើលរបស់រដ្ឋបាលព្រៃឈើ ទេថាដីព្រៃដែល លោក វឿន ភាវ ឲ្យ លោក ឡុង និង លោក ស្មី ឈូសឆាយនៅ ខាងលិចត្រពាំង ស្រង៉ែ នេះ ជាដី រដ្ឋបាល ខេត្តសៀមរាប? ឬ ដីរដ្ឋបាល ខេត្តកំពង់ធំ? ហើយ ដីព្រៃនេះ មានច្បាប់ កម្មសិទ្ធិគ្រប់គ្រាន់ដែល ឬទេ? បើដីព្រៃ នេះគីជាដីរដ្ឋបាល ខេត្តសៀមរាប ហើយគ្មានច្បាប់កម្មសិទ្ធិគ្រប់គ្រាន់។ តើរដ្ឋបាលព្រៃឈើសៀមរាប មានចំណាត់ការយ៉ាងណាចំពោះ ម្ចាស់ ដីព្រៃ និងម្ចាស់ គ្រឿងចក្រ?៕

Oplus_131072
Oplus_131072
Oplus_131072
Oplus_131072