ដោយអ៊ុក ផ្លុង
សៀមរាប÷ នៅថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ វេលា ម៉ោង៨:៣០ នាទី ព្រឹក លោក អ៊ឺង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត សៀមរាប តំណាងឱ្យ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត សៀមរាបបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងស្រាវជ្រាវ បទល្មើស ធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្ត ឃុំ
ពង្រលើ និងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។ ដោយមានការចូលរួម ពី លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញា រងតំណាងអយ្យការ លោក សួង សុភា មេធាវី សាលាខេត្ត មន្ទីរជំនាញដែលពាក់ពន្ធ័ និងកម្លាំងមូលដ្ឋានស្រុក ដែលមាន អ្នកចូលរួម សរុបចំនួន ៤៣នាក់ បានចុះត្រួតពិនិត្យ រោងសិប្បកម្ម ផលអនុផលព្រៃឈើ ចំនួន ០៨ទីតាំង និងឡធ្យូង ចំនួន ០៣ទីតាំងក្រោយកិច្ចប្រជុំ និងចុះ ត្រួតពិនិត្យ ទីតាំងជាក់ស្តែងរួច កម្លាំងចម្រុះយើងមានមតិដូច ខាងក្រោម ៖
ជំនាញធ្វើរបាយការដកហូត ម៉ាសុីនតាបចំនួន ០៧គ្រឿង ម៉ាសុីនរៃបញ្ឈរ ចំនួន០២គ្រឿង និងបញ្ឈប់អាជីវកម្មសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ ជាបណ្តោះអាសន្នរងចាំចំណាត់ការថ្មីរបស់ សាលាខេត្ត។
ជំនាញនិងធ្វើប្រជុំការផ្សព្វផ្សាយ ធ្វើកិច្ចសន្យាឱ្យម្ចាស់អាជីវកម្មឡធ្យូង ក្នុងដែនអភិរក្សបឹង ពែរ និងក្រៅដែនបញ្ឈប់ការដុតធ្យូង និងវៃកម្ទេចចោល ដោយខ្លួនឯង។
គោលការសម្រេចរបស់ប្រធានអង្គប្រជុំ ក្រោយពី បានចុះប្រជុំផ្សព្វផ្សាយរួច ម្ចាស់អាជីវកម្មសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ និងម្ចាស់ឡធ្យូង នៅតែបន្តអាជីវកម្មបន្តទៀត ក្រុមចម្រុះនិងធ្វើតាមនីតិវិធីច្បាប់។ បើយោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានចុះពិនិត្យ និងស្រាវជ្រាវឡដុតធ្យូងក្នុងស្រុកជីក្រែង កាលពីថ្ងៃទី០៣ មិនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៧ មិនាឆ្នាំ២០២៥ ឃុំ ចំនួន០៤ឃុំ ហើយនិងភូមិ ចំនួន២០ ភូមិ ប្រជាពលរដ្ឋ បានកាប់ឈើចម្រុះយកដុត ធ្វើជា ធ្យូង។
ទិន្នន័យឡដុតធ្យូងក្នុងឃុំនីមួយៗ រួមទាំង ឡក្នុងដែនគ្រប់គ្រងដោយមន្ត្រីបរិស្ថាន១/ ឃុំ កំពង់ក្ដី, ចំនួន ៤៩ ឡ
២/ ឃុំ ពង្រក្រោម,ចំនួន ៣៤ ឡ
៣/ ឃុំ ពង្រលើ, ចំនួន ៣៣៣ ឡ ខាងបរិស្ថាន២១៩ឡ
៤/ ឃុំខ្វាវ។ ចំនួន ១៧៣ ឡ ខាងបរិស្ថាន៣៤៣ ឡ
ទិន្នន័យសរុបក្នុងស្រុកជីក្រែងមានឡដុតធ្យូង៩៣២ ឡ
ដោយគិតត្រឹម ថ្ងៃទី០៧ ខែមិនា ឆ្នាំ ២០២៥។
ចំណាត់ការរបស់អាជ្ញាធរ ខេត្តសៀមរាប ប្រជាពលរដ្ឋ មានការ ត្រែកអរយ៉ាងខ្លាំង ពួកគាត់ សង្ឃឹមថាឈើចម្រុះដែលសេសសល់ មានការ ការពារ ទុកជា ជម្រក សត្វព្រៃ ហើយ ក៏ និយាយថា មានការ សោកស្តាយក្រៃលែង ចំពោះឈើចម្រុះដែលត្រូវបានកាប់បំផ្លាញ់រយៈប៉ុន្មានឆ្នាំចុងដោយសារ អគតិជន គិតតែ ផលប្រយោជន៍ផ្ទាល់ខ្លួន និងភាពអសកម្មរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ព្រមទាំង មន្ត្រីបរិស្ថាន អសមត្ថភាព កន្ទេលធំបន្លំដេក ពួកគាត់ បន្តថាចំណាត់ការនេះ ហាក់ដូចជា យឿតយ៉ាវ បន្តិច មិនខុស អីពី << គោ ស៊ីស្រូវទើបធ្វើរបង>> នោះឡើយ ប៉ុន្តែទោះបីជាយ៉ាង ក៏ប្រសើរជាងមិន ធ្វើអ្វីទាល់តែសោះ ដែរ។ អញ្ចឹង មានតែរង់ចាំ មើលទេថា! តើ ចំណាត់ការរបស់អាជ្ញាធរ ខេត្តសៀមរាប មានប្រសិទ្ធភាព ខ្ពស់កំរិតណាចំពោះ ការទប់ស្កាត់ និងបង្ក្រាប បទល្មើស អនុផលព្រៃឈើឡដុតធ្យូង និងសិប្បកម្មកែច្នៃឈើ ខុសច្បាប់?៕






































