អាជ្ញាធរខេត្តសៀមរាបដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិ ភូមិសាស្ត្រឃុំតាសៀម និងឃុំកន្ទួតស្រុកស្វាយលើ

0

ដោយអ៊ុក ផ្លុង
សៀមរាប ÷ នៅថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០ នាទី ព្រឹក លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណអភិបាលនៃគណអភិបាល ខេត្តសៀមរាប ដោយមានការអញ្ចើញចូលរួមពី លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងតំណាងអយ្យការ លោក សួង សុភា មេធាវីសាលាខេត្ត មន្ទីរជំនាញដែលពាក់ពន្ធ័ និងកម្លាំងមូលដ្ឋានស្រុក ដែលមានអ្នកចូលរួមសរុបចំនួន ៤៤នាក់ បានចុះត្រួតពិនិត្យ រោងសិប្បកម្ម ផលអនុផលព្រៃឈើ ចំនួន ០៧ទីតាំង និងឡធ្យូង ចំនួន ១ទីតាំងក្រោយកិច្ចប្រជុំ និងចុះត្រួតពិនិត្យទីតាំងជាក់ស្តែងរួច កម្លាំងចម្រុះដឹកនាំដោយឯឧត្តមភិបាលរងខេត្តចំណាត់ការដូចខាងក្រោម ៖
១.ដកហូត ម៉ាសុីនតាបចំនួន ០៥គ្រឿង ម៉ាសុីនរៃបញ្ឈរ ចំនួន០២គ្រឿង ម៉ាសុីនក្រឡឹង ចំនួន០២គ្រឿង ម៉ាសុីនច្រៀកតូច ០១គ្រឿង និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងបញ្ឈប់អាជីវកម្មសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ។
២.ដកហូតឈើចម្រុះចំនួន ០៣ទីតាំង ម្ចាស់រត់គេចខ្លួន (អញ្ញាតជន)។
៣.ជំនាញធ្វើការប្រជុំការផ្សព្វផ្សាយ ធ្វើកិច្ចសន្យាឱ្យម្ចាស់អាជីវកម្មឡធ្យូង ក្នុងដែនអភិរក្ស ស្ថិតនៅ ភូមិត្រពាំងពពែល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ចំនួន ៣២ឡ  ត្រូវវៃ កម្ទិច ចោល ដោយខ្លួនឯង។
៤.ក្រោយចុះអនុវត្តនាថ្ងៃនេះគ្រប់ អាជីវកម្មផលអនុផលព្រៃឈើ និងឡធ្យូងទាំអស់ នៅតែ បន្តសកម្មភាព ទៀតនិងប្រឈមមុខ ចាត់វិធានការទៅតាមនីតិវិធី ច្បាប់៕