ឧត្តមសេនីយ៍ត្រី មាស យ៉ត  សំណេះសំណាក់ជាមួយមន្ត្រីជាស្ត្រីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ(សន្តិភាព សន្តិសុខសម្រាប់ស្តី្រ នឹងគ្រួសារ)

0

(កំពង់ធំ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត  មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ(សន្តិភាព សន្តិសុខសម្រាប់ស្តី្រ នឹងគ្រួសារ)នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ចំនួនសរុប ៥៤នាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែនឹករលឹក គិតគូរគ្រប់ពេលវេលា ដល់បងប្អូនទាំងអស់គ្នាមិនដែលភ្លេចឡើយ ។

លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តថាក្នុងនាយជាយោធិននៃកងរាជអាវុធហត្ត យើងសុទ្ធដឹងច្បាស់ហើយថា នៅថ្ងៃទី០៨ ខែមីនា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃខួបអនុស្សាវរីយ៍នៃចលនាទាមទារសិទ្ធសេរីភាពរបស់នារីលើសកលលើក បើគិតមកត្រឹមឆ្នាំនេះគឺមានរយៈពេល១១៥ឆ្នាំកន្លងទៅហើយ ជាពិសេស លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកថាទោះបីប្រទេសរបស់យើង ត្រូវបានប្រទេសជិតខាងធ្វើសង្គ្រាមឈ្លានពានប្រទេសយើង គឺយើងប្រារព្ធពិធីនេះឡើងដើម្បីលើកកម្ពស់ដល់ស្ត្រីទាំងអស់លើសកលលោកមិនថាតែស្ត្រីកម្ពុជាទេ ។

ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភដល់អាវុធហត្ថនារីចំនួន១៥នាក់ ក្នុងម្នាក់ទទួលបាន ÷ ថវិកា១០០,០០០រៀល អង្ករ២០ គីឡូក្រាម ទឹកសុទ្ធ០១កេស មី១កេស សរុបថវិកា ១,៥០០,០០០រៀល។