ឧត្តរមានជ័យ៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនជាធំ នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម មានចាន់ យ៉ាដា នឹងក្រុមការងារបានរៀបចំពិធីចាប់ឆ្នោតបែងចែកផ្ទះជូនប្រជាពលរដ្ឋភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយកងទ័ពថៃ ក្នុងក្រុងសំរោង និង
ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករប្រកបដោយសេចក្ដីរីករាយ។
គួរបញ្ជាក់ថា ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព រដ្ឋបាលខេត្តបានរៀបចំយន្តការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង។ ម្យ៉ាងទៀតផ្ទះទាំង២០៣ ខ្នងនេះត្រូវបានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន៕ដោយ៖ភ្នំដងរ៉ែក






































