ខេត្តព្រះសីហនុ៖មន្រ្តីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថានៅថ្ងៃឈប់សំរាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ឆ្នាំនេះក្នុងមួយថ្ងែៗមានភ្ញៀវទេសចរណ៍ ជាតិនិង អន្តរៈជាតិធ្វើដំណើរមកលេងកម្សាន្តខេត្តព្រះសីហនុច្រើនដូចជាតំបន់ឆ្នេរសមុទ្រ ក៏ដូចជាតាមតំបន់ រមណីយ៍ ដ្ឋាន តំបន់ កម្សាន្តផ្សេងៗមិនថានៅដែនដីគោកឬដីកោះនោះទេ។

កំណើនអ្នកទេសចរណ៍នេះត្រូវបាន គេវាយតំលៃថាបណ្តាលមកពីសេដ្ឋកិច្ចជីវភាពរស់នៅ របស់ប្រជា ពលរដ្ឋមានស្ថេរភាពប្រទេសជាតិមានសុខសន្តិភាពរូមផ្សំនែស្ថានភាពនែការរៀបចំសន្តិសុខសណ្តាប់ធ្នាប់និងការរៀបចំសេវាកម្មជូនអ្នកទេសចរណ៍មានដំណើរការល្អប្រសើរពីសណាក់ថ្នាក់ថ្នាក់ដឹកនាំខេត្ត។ ហើយក្នុងរយៈ ពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរនេះ រដ្ឋាលខេត្តក៏បានរៀបចំ សង្ក្រាន្តជាច្រើនកន្លែង នៅតាម ភួមិស្រុក ក្រុង និងតាមវត្តអារាម តាមឆ្នេរ សមុទ្រ ជាពិសេស នៅរង្វង់មួលថោង-នាងនាគ និងមានពិធីស្រង់ រូបសំណាកព្រះថោង-នាងនាគផងដែរ។ ក្នុងនោះ ក៏មានការរៀបចំលេងល្បែងកម្សាន្តប្រពៃណីជាតិផ្សេងៗ យ៉ាងសប្បាយរីករាយ ដើម្បី អបអរ សាទរ បុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូល មក លេងកម្សាន្ត។ហើយ សន្តិសុខត្រូវបាន គេរឹតបន្តឹងទាំងថ្ងៃទាំងយប់ដើម្បីបញ្ជៀស គ្រោះថ្នាក់ ចរាចរណ៍ ផងនិងទប់ស្កាត់អំពើចោរ កម្មចោរលូ ចចោរឆក់ពីសំណាក់កងសន្តិសុខប៉ូលីសនិងកងរាជអាវុធហត្ថ យ៉ាងម៉ឺងម៉ាត់៕


នាគសមុទ្រ





































