ឧត្តរមានជ៏យ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ
ចំនួន ៧៩គ្រួសារ ដែលបានរងគ្រោះដោយសារបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតផ្ទះសម្បែង នៅឃុំបេង ស្រុកបន្ទាយអំពិល។
នៅក្នុងសកម្មភាពមនុស្សធម៌នោះ ឯកឧត្ដម មាន ចាន់យ៉ាដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីអាណិតអាសូរយ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ៕ដោយ៖ភ្នំដងរ៉ែក






































