ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូន ភរិយាកងទ័ពជួរមុខ សម្រាលកូន១នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

0

ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូន ភរិយាវីរ:កងទ័ពជួរមុខដែលបានសម្រាលកូន ១នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តី នឹករលឹក និងអាណិតអាសូរ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលក្នុងតួនាទី ជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចតែងតែណែនាំឱ្យក្រុមការងារគ្រប់ថ្នាក់ យកចិត្ត ទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារវីរៈកងទ័ពជួរមុខ និង ពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើងឡើយ ។

គួរបញ្ជាក់ថា អ្នកស្រី ម៉ន ផល្លី ជាភរិយាវីរ:កងទ័ពជួរមុខទិសថ្មដា ដែលកំពុងបំពេញបេសកកម្ម ការពារបូរណភាពទឹកដី ដោយអ្នកស្រីបានស្នាក់នៅផ្ទះម្តាយបង្កើត ស្ថិតក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ហើយត្រូវក្រុមគ្រួសារ បញ្ជូនមកសម្រាកបានកូនស្រីម្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវា សម្រាល និង ថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្តទាំងស្រុង ។

ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម កម្ពុជា ជូនភរិយាវីរៈកងទ័ពជួរមុខ រួមមានទឹកដោះគោស្រស់ សម្ភារមាតា ខោអាវទារក គ្រឿងឧបភោគបរិភោគ ទឹកពិសា ២កែស ទឹកក្រូច យឺតអនាម័យស្ត្រី ១ឈុត ផ្លែឈើ ស្រស់១កន្ត្រក និងថវិកាចំនួន ១លានរៀលផងដែរ ៕