អបអរខួបលើកទី១៦៣ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឈចន្ទក្រហម៨ឧសភា២០២៦នៅបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២៥ឧសភា ឆ្នាំ២០២៦នេះ រដ្ឋាបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីអបអរខួបលើកទី១៦៣ទិវាកាកបាទក្រហមនិងអឌ្ឈចន្ទក្រហម៨ឧសភាឆ្នាំ២០២៦ ក្រោមមូលបទរួមកម្លាំងគ្នាដើម្បីសប្បុរសធម៏ ដែលពិធីបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម ឌិត ឌីណា ប្រធានគណះកម្មាធិការកិក្តិយសកាកបាទក្រហម និងអឌ្ឈចន្ទក្រហម ខេត្តបន្ទាយមានជ័យនិងមានការចូលរួមពីឯកឧត្តមអ៊ុំ រាត្រី ប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យរួមទាំងសមាជិកសមាជិការសប្បុរសជនភ្ញៀវជាតិអន្តរជាតិសិស្សានុសិស្សបានចូលរួមយ៉ាងច្រើនកុះករផងដែរ។

ឯកឧត្តម ឌិត ឌីណា ប្រធានគណះកម្មាធិការកិក្តិយសកាកបាទក្រហម និងអឌ្ឈចន្ទក្រហម បានមានប្រសាសន៏វាយតម្លៃនិងកោតសសើរខ្ពស់ចំពោះបងប្អូនសប្បុរសជនក្នុងខេត្តបន្ទាយមានជ័យទាំងអស់ដែលតែងតែរួមគ្នាជាថ្លុងមួយក្នុងការសាមក្គីគៀងគរថវិការនានាដើម្បីជួយឧបត្ថម្ភដល់កាកបាទក្រហមនិងអឌ្ឈចន្ទក្រហម ក្នុងពេលនេះ ដើម្បីយកថវិការទាំងអស់នេះជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយប្រការផ្សេងៗផងដែរ។

ឯកឧត្តម ប្រធានកិក្តិយសគណះកម្មាធិការកាកបាទក្រហមនិងអឌ្ឈចន្ទក្រហម បានបន្តថា សកម្មភាពសមនុស្សធម៏ទាំងអស់នេះហើយគឺបានរួមចំណែកយ៉ាងសំខានក្នុងការការជួយសង្រ្គោះដល់ប្រជាពលរដ្ឋគ្រប់រូបដោយការងារមនុស្សធម៏ នៅពេលបងប្អូនជួបនូវគ្រោះមហន្តរាយនានាដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋទាំងអស់នោះឲ្យមានជីវភាពបានល្អប្រសើរក្នុងគ្រាដែលបងប្អូនប្រជាពលរដ្ឋកំពុងរងគ្រោះនិងកំពុងជួបបញ្ហាលំបាកខ្វះខាតគឺកាកបាទក្រហមតែងតែជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងមិនឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយគ្មានអាហារនោះឡើយដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីទាំងអស់នោះឡើយឲ្យតែជាប្រជាពលរដ្ឋខ្មែរ។
ទន្ទឹមគ្នានោះដែរឯកឧត្តម ប្រធានកិក្តិយសកាកបាទក្រហមនិងអឌ្ឈចន្ទក្រហម បានសម្តែងការថ្លៃងអំអរអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសប្បុរសជនក្នុងខេត្តទាំងដែលតែងតែចូលរួមកម្លាំងសាមក្គីក្នុងការរួមចំណែកឧបត្ថម្ភនូវថវិការផ្សេងៗសម្រាប់ជួយដល់កាកបាទក្រហមដើម្បីជួយដល់ការងារមនុស្សធម៏ផងដែរ។
សូមបញ្ជាក់ថាក្នុងនោះថវិការដែលប្រមូលបានពីការគៀងគររបស់សប្បុរសជនជាបឋមបានចំនួនជាងដប់ប្រាំបីម៉ឺនដូល្លាអាមេរិក(១៨០០០០$) ផងដែរ៕ដោយ៖ឃិន គន្ធា