(កំពង់ធំ)៖ឯកឧត្តម ឃឹង នុភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោល ស្រុកប្រាសាទសំបូរ ជំរុញដល់ក្រុមការងារបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីជីវភាពមានវិធានការដោះស្រាយជាក់ស្តែង និងសមស្រប ។
ឯកឧត្តម ឃឹង និងភាព បានថ្លែងក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្ដីពីលទ្ធផលការអនុវត្តការងារនយោបាយឃុំគោលឆ្នាំ ២០២២-២០២៦និងលើកទិសដៅឆ្នាំ ២០២៦-២០៣១ ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២៦នៅស្នាក់ការគណបក្សឃុំគោល។ឯកឧត្តមលើកឡងថាការពិតណាស់ក្នុងលទ្ធិប្រជាធិបតេយ្យ គឺមានគណបក្សនយោបាយច្រើន ធ្វើការបោះឆ្នោតដើម្បីគ្រប់គ្រងដឹកនាំនៅក្នុងមូលដ្ឋាន ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុង ថ្នាក់ឃុំ សង្កាត់ រហូតដល់ថ្នាក់ជាតិ។ដូច្នេះក្រុមមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ត្រៀមរៀបចំឱ្យម៉ត់ចត់នូវរាល់ការងារ និងវិធានការសំខាន់ៗដែលត្រូវអនុវត្តពីពេលនេះ ដោយក្នុងនោះបន្តខិតខំធ្វើសកម្មភាពចិញ្ចឹមចលនានយោបាយនៅមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា និងការចូលរួមសហការដោះស្រាយបញ្ហាប្រឈម, សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមបន្តទៀតថាក្រុមការងារចុះមូលដ្ឋានឃុំបន្តចុះតាមខ្នងផ្ទះដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ សំដៅដាក់ចេញនូវគោលការណ៍, វិធានការដោះស្រាយជាក់ស្តែង និងសមស្រប ។ តាមរយៈសកម្មភាពខាងលើនេះ, ត្រូវបន្តខិតខំបំផុសចលនាពង្រីកសមាជិកបក្ស និងអ្នកគាំទ្រគណបក្ស និងរៀបចំបញ្ចូលសមាជិកថ្មីៗរបស់គណបក្សឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាន ពិសេសត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកគណបក្សតាមក្រុមបក្សនីមួយៗ ឱ្យបានច្បាស់លាស់ និងត្រូវធ្វើការជួបជុំជាមួយសមាជិកបក្ស និងអ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយអំពីស្នាដៃ, សមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា សំដៅពង្រឹង និងលើកកម្ពស់ជំនឿរបស់សមាជិកបក្ស និង អ្នកគាំទ្រគណបក្សមកលើគណបក្សប្រជាជនកម្ពុជា ។

ក្រោយពីចំកិច្ចប្រជុំឯកឧត្តម ឃឹង នុភាព បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅភូមិចំរេះចំនួន១០ គ្រួសារនិង ផ្តាំផ្ញើដល់បងប្អូនត្រូវខិតខំថែទាំសុខភាពពិសេសជំរុញឲ្យថ្នាក់ដឹកនាំគណបក្សឃុំត្រូវពិនិត្យនិងជួយដោះស្រាយដល់បងប្អូនឲ្យបានទាន់ពេលវេលា។





































