ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយជំរុញឱ្យសមាជិកសមាជិកាគណបក្សសហការគ្នា និងចុះជួបសមាជិកបក្សដល់មូលដ្ឋាន

0
Oplus_16908288

( កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានជំរុញដល់សមាជិកសមាជិកាគណបក្សទាំងអស់ត្រូវតែសហការណ៍គ្នាឲ្យបានល្អ និងបន្តចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីបង្កើនភាពជឿជាក់និងស្និទ្ធស្នាល ព្រមទាំងផ្តល់ទំនុកចិត្តខ្ពស់និងភាពរឹងមាំរបស់សមាជិកសមាជិកាគណបក្ស។

លោកជំទាវ ឃួន ឃុនឌី បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកប្រចាំខែឧសភាឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត  នៅទីស្នាក់ការគណបក្សស្រុកកំពង់ស្វាយខេត្តកំពង់ធំ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៦។

លោកជំទាវសង្កត់ធ្ងន់ថាយើងត្រូវតែគិតគូរឲ្យបានខ្លាំងបំផុតចំពោះបញ្ហាកើតឡើងក្នុងមូលដ្ឋានទោះបីជាបញ្ហានោះតិចតួចក្តីដែលបង្កផលប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនដែលទាមទារដល់ថ្នាក់ពង្រឹងមូលដ្ឋានត្រូវតែយកចិត្តទុកដាក់ដើម្បីជៀសវាងបក្សប្រឆាំងយកមកវ៉ៃប្រហារបង្កផលប៉ះពាល់ដល់ថ្នាក់ដឹកនាំក៏ដូចជាគណបក្សប្រជាជនរបស់យើង។

លោកជំទាវបន្តថាយើងត្រូវតែក្តាប់ឲ្យបាននូវក្រុមយុវជនគ្រប់អាយុបោះឆ្នោតក្នុងមូលដ្ឋានដើម្បីឲ្យពួកគាត់ទាំងបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះយុវជនជាកំលាំងស្នូល កំលាំងរឺងមាំដែលមិនអាចខ្វះបានឡើយ។ ហើយដើម្បីទាញយកប្រជាប្រិយភាពនេះបានលុះត្រាតែថ្នាក់ដឹកនាំបក្សឃុំទាំងអស់ត្រូវតែរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងឱ្យបានល្អទើបយើងអាចទាញយកបេះដូងពួកគាត់បាន។

លោកជំទាវជំរុញក្រុមការងារគណបក្សទាំងអស់ធ្វើសកម្មភាពទាំងថ្នាក់ស្រុកថ្នាក់ឃុំនិងថ្នាក់ភូមិទៅដល់មូលដ្ឋានផ្ទាល់ដើម្បីសម្រួលសតិអារម្មណ៏និងផ្តល់ភាពកក់ក្តៅនិងដោះស្រាយបញ្ហាជូនពួកគាត់បានទាន់ពេលវេលា។

លោកជំទាវបានជម្រុញឲ្យសមាជិកបក្សទាំងអស់ត្រូវអប់រំប្រជាពលរដ្ឋកុំទៅធ្វើការនៅប្រទេសថៃដែលបង្កហានិភ័យខ្ពស់ដល់គ្រួសារនិងពន្យល់ឲ្យគាត់ធ្វើការងារក្នុងស្រុកជំនួសវិញ។

លើសពីនេះទៅទៀតលោកជំទាវ ឃួន ឃុនឌី បានជម្រុញឲ្យក្រុមការងារគណបក្សឃុំទាំងអស់ត្រូវតែក្តាប់ការងារខ្លួនឲ្យបានច្បាស់លាស់ពីព្រោះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខសម្តេចតេជោនិងមកប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំ នៅសាលាខេត្តកំពង់ធំ។