កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២ឥ២៥នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ខណៈការស្ថាបនាសម្រេចបានប្រមាណជាជាង ៨០% ហេីយ ។
ឯកឧត្តមអភិបាលខេត្ត បានរំពងថា នៅពេលគម្រោងខាងលើបានបញ្ចប់ជាស្ថាពរនោះ ក្រុងកំពង់ចាម នឹងមិនមានការលិចលង់ ដោយសារកត្តាទឹកភ្លៀងទៀតនោះទេ។ ក្រៅពីនោះ ទឹកកខ្វក់ នៅក្នុងក្រុងកំពង់ចាម ទាំងមូល ក៏ត្រូវបានគ្រប់គ្រង ដោយមិនឱ្យហូរពាសវាលពាសកាលចូលទៅចូលក្នុងទន្លេទៀតដែរ ពោលគឺ ត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្ម ជាមុនសិន មុននឹងបង្ហូរទៅកាន់ប្រភពទឹកធម្មជាតិនោះ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លៃងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយោគយល់ នូវផលប៉ះពាល់ខ្លះពីការអភិវឌ្ឍនេះ ហើយឯកឧត្តម សង្ឃឹមជឿជាក់ថានៅប៉ុន្មានខែខាងមុខនេះ ក្រុងរបស់យើងនឹងប្រែមុខមាត់ថ្មី ជាទីក្រុងសុីវីល័យ ក្រុងវ័យឆ្លាត នាសម័យតេជោ-ធិបតី។
បេីតាមលោក ជុំ លីនដា ប្រធានវិស្វករក្រុមហ៊ុនសាងសង់ បានឱ្យដឹងថា គម្រោងដែលបានអនុវត្តរួចរាល់ និងកំពុងបន្ត រួមមាន ការងារប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុង បានបញ្ចប់ 100% -ការងារស្ថានីយបូមរំដោះទឹកភ្លៀង ទឹកជំនន់ក្នុងក្រុងបានបញ្ចប់ 100% -ការសាងសង់ស្ថានីយបូម បឋមទី1 ទី2 និងស្ថានីយមេ គឺបានបញ្ចប់ 100% -ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំងមូលបានបញ្ចប់ 20% -ការដំឡើងបំពង់ទុយោទឹកស្អុយទាំងបីប្រភេទ បានបញ្ចប់ចំនួន 62 គីឡូម៉ែត្រ។ -ការជួសជុលផ្លូវកៅស៊ូ AC បានចំនួន 27គីឡូម៉ែត្រ។ ដែលគម្រោងទាំងមូលខាងលើ គ្រោងនឹងបញ្ចប់ទាំងស្រុង តាមកុងត្រានៃកិច្ចសន្យាបញ្ចប់នៅថ្ងៃទី៣១ ឧសភា ២០២៦ ខាងមុខនោះ ៕





































