ឧត្តមសេនីយ៍ទោសោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋក្រីក្រនៅឃុំដងកឃុបិត

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទទី០២ ខែមករាឆ្នាំ២០២៦ ដោយស្ថានភាពននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ មានភាពធូរស្រាល ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ឃុំ ភូមិ នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋក្រីក្រ ចំនួន ២០ គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថា សង្គ្រាមឈ្លានពានទ្រង់ទ្រាយធំ អស់រយៈពេលជាង២០ ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ ។ ចោរសៀមឈ្លានពានបានប្រេីប្រាសគ្រប់រូបភាព ដូចជាយន្តហោះចម្បាំង អែហ្វ ១៦ យន្តហោះចម្បាំងទំនេីបៗផ្សេងៗទៀត ព្រមទាំងកាំភ្លើងធំ គាំទ្រ ដ្រូន និងរថក្រោះរថពាសដែកផងដែរ ដេីម្បីវាយដណ្តេីមកាន់កាប់តំបន់មួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដោយបំពានយ៉ាងធ្ងន់ធ្ងរលេីច្បាប់អន្តរជាតិ ។ តែវីរកងទ័ពដ៍អង់អាចខ្លាហានរបស់យើងបានបូជាសាច់ស្រស់ឈាមស្រស់ លះបង់គ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង ។

ឧត្ដមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ដើម្បីសម្រាលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី លោកបានគិតគូរគ្រប់បែបយ៉ាង និងបានណែនាំដល់កងកម្លំាងប្រដាប់អាវុធ និងអាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាយកចិត្តទុកដាក់ក្នុងការដោះស្រាយការលំបាកខ្វះខាតជូនបងប្អូនយើងឲ្យទទួលបានការហូបចុកត្រឹមត្រូវ និងមានភាពកក់ក្ដៅ ក្នុងកាលៈទេសៈដ៏លំបាកនេះ ហេីយត្រូវជឿជាក់លើការដឹកនាំដ៍ត្រឹមត្រូវរបស់សម្ដេចអគ្គមហាមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយេីងទាំងអស់គ្នា ។

នៅ ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត និងលោកជំទាវ ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋក្រីក្រចំនួន២០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន ២៥ គីឡូក្រាម មីខ្លាឃ្មុំចំនួនមួយកេស ទឹកត្រី ទឹកសុីអុីវចំនួនពីរយួរ ភួយដណ្តប់ចំនួនមួយ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ៕