វេទិកា JCIសភាពាណិជ្ជករអន្តរជាតិយុវជនកម្ពុជារៀបចំកម្មវិធីដើម្បីពង្រឹងឯកភាពនិងលើកកម្ពស់សន្តិភាព

0

ភ្នំពេញ៖ វេទិកាJCI ពាណិជ្ជករអន្តរជាតិយុវជនកម្ពុជាបានរៀបចំវេទិកាសន្តិភាពមួយដើម្បីពង្រឹងឯកភាពជាតិនិងលើកកម្ពស់សន្តិភាពជាកត្តាមួយដែលជនគ្រប់រូបត្រូវការសន្តិភាព។
កញ្ញានាក់សុគន្ធាប្រធានប្រតិបត្តិសមាគមចលនាកុមារនិងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារបានលើកឡើងថាអង្គការយើងបានផ្ដោតទៅលើការអប់រំការកសាងសន្តិភាពលើកុមារនិងយុវជនដើម្បីស្វែងរក មតិគាំទ្រពីអាជ្ញាធរនិងរាជរដ្ឋាភិបាល។
កញ្ញាបញ្ជាក់ទៀតថាពេលដែលកំពុងមានជម្លោះសង្គ្រាមឈ្លានពានតាមព្រំដែនបានធ្វើឲ្យប្រជាជនត្រូវរងគ្រោះពិសេសកុមារប៉ះពាល់ខ្លាំងជាងគេ។នៅក្នុងស្ថានភាពបែបនេះយើងមានការងារជាច្រើនឆ្លើយតបជាបន្ទាន់ដល់ជនភាសិកជាពិសេសគឺកុមារ ផលប៉ះពាល់ខ្លាំងជាងគេ។នៅក្នុងស្ថានភាពបែបនេះយើងមានការងារជាច្រើនឆ្លើយតបជាបន្ទាន់ដល់ជនភាសិក ជាពិសេសគឺកុមារនិងផលប៉ះពាល់ផ្លូវចិត្តមិនថាភាសឹកឬមិនមែនភាសឹក។ដូច្នេះអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធកំពុងរៀបចំបណ្ដើរៗទាក់ទងនឹងទីកន្លែងសុវត្ថិភាពសម្រាប់ប្រឹក្សាផ្លូវចិត្តនៅតាមជំរុំភាសឹកផងដែរ។
តាមការបង្ហាញនៅសង្ឃដិការបស់ព្រះបាលិកោសលបណ្ឌិតសែមឈុនលី នាយករងពុទ្ធិក:វិទ្យាល័យព្រះសុរាម្រិតបញ្ជាក់ថាយើងដឹងហើយថាប្រជាជនខ្មែរមានរហូតដល់ 97% គោរពព្រះពុទ្ធសាសនាពាក្យថាសន្តិភាពមានន័យដូចម្ដេចនៅក្នុងសាសនា ចែកចេញជា២កម្រិតទី១ សន្តិភាពគឺសំដៅទៅលើសុខសន្តិភាព។សន្តិភាពមួយទៀតហៅថាសន្តិភាពបែបបរិម័ត្របែបសច្ចៈសំដៅទៅលើភាពស្ងប់គឺសន្តិភាពនៅក្នុងផ្លូវចិត្ត។ដូច្នេះសន្តិភាពក្នុងព្រះពុទ្ធសាសនាគឺសំដៅទៅលើការគ្រប់គ្រងចិត្តឲ្យស្ងប់ដែលប្រាសចាកពីអំពើបាបអំពើអាក្រក់ទាំងឡាយដែលកើតតាមផ្លូវចិត្ត។
លោកសុខវិសាជាសហគ្រិននិងបុគ្គលសាធារណៈបានរៀបរាប់បន្តថា បុគ្គលទាំងអស់ដែលរស់នៅលើពិភពលោកតែងតែជះឥទ្ធិពលទៅកាន់មនុស្សជុំវិញខ្លួនបើសិនជាយើងមូរម៉ៅប្រាកដណាស់គឺថាមពលនិងជះទៅលើភាពមួម៉ៅតែបើសិនជាត្រជាក់ដោយសន្តិភាពមានមេត្តាអធ្យាស្រ័យនោះពាក្យពេចន៍និយាយមកក៏មានសន្តិភាពផ្លូវចិត្តដែរ។
លោកលីឧត្តមនាយកប្រតិបត្តិនៃមូលនិធិម៉ានីមានប្រសាសន៍ថាយើងធ្វើកម្មវិធីថ្ងៃនេះគឺរួមគ្នារកវិធីធ្វើយ៉ាងណាឱ្យសង្គមរបស់យើងអភិវឌ្ឍប្រកបដោយសុខសន្តិភាពហើយម្នាក់ៗត្រូវស្វែងយល់ពីតម្លៃ សន្តិភាព។
លោកបន្តថាបច្ចុប្បន្ននេះប្រទេសកម្ពុជាមានសុខសន្តិភាពតែអ្វីដែលកំពុងបាត់បង់នោះគឺនៅតាមបណ្ដោយព្រំដែនដែលរងនៅការឈ្លានពាន។តែពេលនេះយើងបានសម្រេចនៅបទឈប់បាញ់យើងនឹងទទួលបទឈប់បាញ់ពេញលេញ។ហើយសន្តិភាពក៏បានមកពេញលេញដែរ។ដូច្នេះយើងត្រូវចាប់ផ្ដើមរួមគ្នាការពារភាពសុខដុមរមនា ប្រកបដោយសុភមង្គលនិងសុខសន្តិភាព៕