(កំពង់ធំ)÷ អភិបាលស្រុកស្ទោងលើកទឹកចិត្តបុគ្គលិកនៅមន្ទីរពេទ្យបង្អែកស្ទោង ឱ្យផ្ដល់សេវាកាន់តែប្រសើរឡើងថែមទៀតជូនអ្នកជំងឺដែលមានជីវភាពខ្វះខាត លោក សាយ គឹមឡម បានលើកឡើងដូច្នេះ នៅក្នុងឱកាសដែលលោកនិងសហការី បានជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់ឯកឧត្តម ថោ ជេដ្ឋា ជូនអ្នកជំងឺ និងកម្មករ នៅមន្ទីរពេទ្យបង្អែកស្ទោង
ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
ជាមួយគ្នានេះលោកបានកោតសរសើរខ្ពស់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ដែលបានផ្ដល់សេវាយ៉ាងល្អប្រសើរ ដែលទទួលបាននូវការជឿទុកចិត្តពីអ្នកជំងឺគ្រប់ច្រកល្អក ក៏ដូចជាពីបណ្ដាស្រុកផ្សេងៗដែលបានមកទទួលសេវ៉ានៅទីនេះប្រកបដោយការជឿទុកចិត្តខ្ពស់បំផុត។
លើសពីនេះលោក សាយ គឹមឡម បានណែនាំអ្នកជំងឺគ្រប់រូបត្រូវរស់នៅ ប្រកបដោយអនាម័យបីល្អ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាប្រចាំ ពិសេសត្រូវគោរពតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវហើយឆាប់បានជាសះស្បើយនិងត្រឡប់ទៅកាន់គេហដ្ឋានវិញ។
ជាមួយគ្នានេះលោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ដែលបាននិងកំពុងដឹកនាំចុះជួយកសាងអភិវឌ្ឍស្រុកស្ទោងនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប្រព័ន្ធធានាសាស្ត្រស្អេកស្កះ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការ សំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងគ្រឿងឧបភោគបរិភោគ លើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ជនភៀសសឹកដែលបានមកដល់មូលដ្ឋានស្រុកស្ទោង កន្លងមកនិងដូចក្នុងឱកាសនេះ។
សូមបញ្ជាក់ថា អ្នកជំងឺ និងកម្មករដែលទទួលបានអំណោយនៅក្នុងឱកាសនេះមានចំនួន៣៦នាក់ ហើយក្នុង១នាក់ទទួលបាននូវ÷ អង្ករ១បេ ទឹកសុទ្ធ១កេស ទឹកស៊ីអ៊ីវ១យួរ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង៕






































