ឯកឧត្តម នៅ បោនន័រ លើកទឹកចិត្តដល់អាជីវករ កសិករ ត្រូវចិញ្ចឹមត្រីសាច់ឆ្លើយតបក្នុងការប្រកួតប្រជែងទីផ្សានាំចូល និងនាំចេញទៅកាន់ក្រៅប្រទេស

0

កំពង់ធំ÷ ឯកឧត្តម នៅ បោនន័រ លើកទឹកចិត្តអាជីវករ កសិករ ត្រូវចិញ្ចឹមត្រីសាច់ឆ្លើយតបក្នុងការប្រកួតប្រជែងទីផ្សានាំចូល និងនាំចេញទៅកាន់ក្រៅប្រទេស ឯកឧត្តមអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំប្រជុំពិភាក្សា ស្តីពីបញ្ហា តម្រូវការ និង ដំណោះស្រាយ ជាមួយ អ្នកចិញ្ចឹមត្រី អ្នកកែច្នៃត្រី សាច់ និងអ្នកលក់ត្រីងៀតនៅស្រុកស្ទោង កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តមបានសង្កត់ធ្ងន់ថាកិច្ចប្រជុំពិភាក្សានៅក្នុងឱកាសនេះគឺជាការកៀរគរធាតុចូល យ៉ាងសំខាន់ និងចាំបាច់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាកសិករ អ្នកចិញ្ចឹម បងប្អូនអាជីវករ អ្នកលក់ដូរដើម្បីបង្កើនទិន្នផលផលិត បង្កើនការលក់ និងលើកកម្ពស់ជីវភាពផងដែរ។

ជាមួយគ្នានេះកសិករត្រូវជ្រើសរើសពូជ ដែលល្អ ឆាប់ធំធាត់ ធន់នឹងជំងឺជាពិសេសជាប្រភេទត្រីដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ហើយត្រូវចិញ្ចឹមមើលថែតាមបទដ្ឋានបច្ចេកទេសដូចជាទំហំស្រះសមល្មមតាមចំនួនត្រី គុណភាពទឹកត្រឹមត្រូវ
របបចំណីអាហារ ដែលមានប្រូតេអ៉ីនខ្ពស់អាចទ្រទ្រង់ធ្វើឱ្យត្រីឆាប់ធំដែលជាប្រភេទចំណី ផលិតក្នុងស្រុកចំណាយនៅថ្លៃដើមទៀត នឹងមានគុណភាពល្អ។

លើសពីនេះក៏មានការការចែករំលែកនូវបទពិសោធន៍ល្អៗមួយចំនួននៃការចិញ្ចឹមរបស់កសិករ ហើយប្រឈមឬកង្វល់ និងណោះស្រាយផ្សេងៗដែលពួកគាត់បានជួបប្រទះកន្លងមក។

ជាចុងបញ្ចប់ឯកឧត្តម បានលើកទឹកចិត្តបន្ថែមទៀតដល់កសិករ អាជីវករសិក្សារៀនសូត្រជំនាញ និងចូលរួមវគ្គសិក្សាថ្មី ខ្លីៗ តាមបរិបទជាក់ស្ដែងដែលរាជរដ្ឋាភិបាលអង្គភាពស្ថាប័នពាក់ព័ន្ធបានបង្កើតឡើងឬរៀបចំដើម្បីជាការលើកកម្ពស់មូលដ្ឋានជាពិសេសឆ្លើយតប ទៅនឹងភូមិមួយផលិតផលមួយ ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ កសិករត្រូវកែច្នៃផលិតត្រីសាច់របស់ខ្លួនតាមបទដ្ឋានបច្ចេកទេសអនាម័យខ្ពស់បំផុត ដែលជាការឆ្លើយតបលើកកម្ពស់សុខភាពសាធារណៈ និងអ្នកបរិភោគថែមទៀត៕ ដោយលោក ធូ កែវមុន្នី