ពិតជាថ្លើមធំមែនថៅកែរផែស្ងួតដារលីងហ៊ានបិទផ្លូវខ្សែក្រវ៉ាត់ព្រំដែនធ្វើទីតាំងផ្ទេរទំនិញ

0

ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនរិះគន់ចំៗថាពិតជាថ្លើមធំមែនម្ចាស់ផែស្ងួតដារលីងយកផ្លូវខ្សែក្រវ៉ាត់ព្រំដែនធ្វើជាទីតាំងផ្ទេទំនិញ ហើយបានដាក់បារ៉ាស់បិទផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទេ ដោយដាក់មន្រ្តីនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័មកយាមកាមយ៉ាងតឹងរឹងមិនដឹងថាក្នុងផែស្ងួតដារលីងនោះមានទំនិញបិទបាំងឬយ៉ាងណានោះទេ។ប្រភពខាងលើបានរិះគន់នេះកើតឡើងកាលវេលាម៉ោង១១និង៥នាទីព្រឹកថ្ងៃទី២៣មករា២០២៦នៅភូមិជប់ព្រីងឃុំថ្មីស្រុកកំពង់រោទ៌។ប្រភពនោះបានប្រាប់អ្នកសារព័ត៌មានយើងថា រយៈពេល២ខែមកហើយ ម្ចាស់ផែស្ងួតដារលីង បានរំលោភយកផ្លូវក្រវ៉ាត់ព្រំដែន ដែលជាផ្លូវយុទ្អសាស្រ្តយកទៅធ្វើទីតាំងផ្ទេរទំនិញឯកជន ហើយយកបារ៉ាស់បិទផ្លូវ
មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមម៉ូតូនិងរថយន្តគោយន្តឆ្លងកាត់ទេ ដោយគេដាក់មន្ត្រីនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ដាក់ប៉ុស្ត៍យាមកាមយ៉ាងតឹងរឹងបំផុត។ពលរដ្ឋដាក់ជាចម្ងល់ថា ម្ចាស់ផែស្ងួតដារលីងនេះជាអ្នកណា?
ទើបហ៊ានបិតផ្លូវខ្សែក្រវ៉ាត់ព្រំដែនធ្វើទីតាំងផ្ទេរទំនិញ ហើយយកមន្ត្រីនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ចំនួន០២ទៅ៣នាក់មកយាមកាម ទៀតតើម្ចាស់ផែស្ងួតដារលីងជាអ្នកណា?។បើតាមសមត្ថកិច្ចនគបាលវរៈការពារវរៈព្រំដែនប្រចាំការនៅតាមបន្ទាត់ព្រំដែនចំណុចបង្គោលព្រំដែនលេខ២១៣ បានប្រាប់អ្នកសារព័ត៌មានយើងថា កុំថាឡើយប្រជាពលរដ្ឋសូម្បីតែ រូបលោកជាសមត្ថកិច្ចការពារព្រំដែនគេមិនឲ្យឆ្លងកាត់បានផង ដោយគេយករបាំងដែកមកបិទផ្លូវ មិនឲ្យឆ្លងកាត់ ពីព្រោះម្ចាស់ផែ បានយកផ្លូវខ្សែក្រវ៉ាត់ព្រំដែនធ្វើជាទីតាំងផ្ទេរទំនិញ នាំចូលនិងទំនិញនាំចេញទៅប្រទេសវៀតណាម សង្ស័យជាទំនិញគេចពន្ធខុសច្បាប់ទើបមានការយាមកាមតឹងរឹងបែបនេះ?។ប្រភពបន្តថា ផែស្ងួតដារលីង នេះគឺគេឃើញរថយន្តដឹកទំនិញធំៗបិទជិតនិងរថយន្តសណ្តោងរ៉ឺម៉កកុងតឺន័រឆ្លងដែនពីប្រទេសវៀតណាមចូលមកផ្ទេរទំនិញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ព្រំដែននេះមិនដែលឃើញមានស្ថាបន័ជំនាញមានសមត្ថកិច្ចចុះមកពិនិត្យនោះទេ។ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺ ពីលោកគឹម កញ្ញារ៉ា នាយប៉ុស្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័បានទេ នៅព្រឹកថ្ងៃទី២៣មករានេះដោយលោកលើកទូរសព្ទ័ទទួល
ហើយដឹងថា អ្នកសារព័ត៌មានយើងសម្ភាស រឿងម្ចាស់ផែស្ងួតដារលីងយកបារ៉ាស់បិទផ្លូវខ្សែក្រវ៉ាត់ព្រំដែន និងមានមន្ត្រីនគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ ទៅយាមកាមទីនោះ លោកគឹមកញ្ញារ៉ា បិតទូរសព្ទ័ភ្លាម អ្នកសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនងតាមតេឡេក្រាមទៀតដើម្បីសុំការបំភ្លឺដែរ ក៏ប៉ុន្តែលោកចូលមើលហើយមិនឆ្លើយតបនោះទេ។ចំណែកលោកម៉ែនអេង អភិបាលរងខេត្តជាអ្នកនាំពាក្យរដ្ឋបាលសាលារខេត្តស្វាយរៀង បានឆ្លើយតាមសារតេឡេក្រាមថា ជាប់ប្រជុំ។
ទាក់ទិននិងករណីពលរដ្ឋថាម្ចាស់ផែរស្ងួតដារលីងមិនដឹងខ្នងធំប៉ុណ្ណាទេអ្នកសារព័ត៌មានមិនអាចសុំអាចរកការបំភ្លឺបានទេដោយមន្ត្រីនគបាលយាមផែរស្ងួតដារលីងនោះមិនអនុញ៉ាតិឲ្យចូលជួបបានទេ៕គ្រូឡាញ់