K D
ខេត្តតាកែវ: ថ្លែងនៅក្នុងកិច្ចប្រជុំ”ពង្រឹងការងារប្រចាំសប្តាហ៍ទី៤ ខែមករា និងលើកទិសដៅការងារសប្តាហ៍បន្ត ឆ្នាំ២០២៦” លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវបានណែនាំអោយមន្រ្តីជំនាញនៃ ស្នងការដ្ឋានខេត្តតាកែវត្រូវបំពេញ រាល់កិច្ចការងារជំនាញដែលកំពុងមានកាខ្វះខាត និង ត្រូវរៀបចំស្នើរសុំគ្រូបង្គោលមកធ្វើការបង្ហាត់បង្ហាញនៅការងារ
ជំនាញដល់មន្ត្រីនគរបាលបន្ថែម ដើម្បីរក្សាអោយបាននូវតុល្យភាពការងារនៅក្នុងអង្គភាពអោយកាន់តែប្រសើឡើងបន្ថែមទៀត។កាលពីព្រឹកថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៦។
ពិធីនេះក៍មានការអញ្ជើញចូលរួមពីៈ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីនាយផ្នែក នាយរងផ្នែក នៃការិយាល័យជំនាញទាំង៣២ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានធ្វើការបូកសរុបណែនាំផ្តាំផ្ញើចំនួន៥ចំណុចដូចខាងក្រោម៖
១-ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិលេខ:៨៧៣.ប្រក។
២-សាមគ្គីភាពឯកភាពផ្ទៃក្នុង។
៣-រក្សាការសង្ងាត់របស់អង្គភាព។
៤-ពង្រឹងការប្រចាំបញ្ជាតាមវេននីមួយៗ។
៥-ប្រើយន្តការលើកសរសើរដល់មន្រ្តីនគរបាលគ្រប់រូបមានស្នាដៃល្អក្នុងការងារ ផ្តល់តួនាទី ឋានន្តរស័ក្តិ ប័ណ្ណសរសើរ លិខិតសរសើរ និងជូនរង្វាន់ផងដែរ៕





































