យុវជនកាកបាទក្រហមកម្ពុជា ទទួលវគ្គបណ្ដុះបណ្តាលអំពីប្រវត្តិចលនាកាកបាទក្រហម គោលការណ៍គ្រិះ និងវិជ្ជាសង្គ្រោះបឋម

0

កំពង់ធំ÷ កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ៊ស្រុកសន្ទុក  បានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលអំពីប្រវត្តិចលនាកាកបាទក្រហម  អឌ្ឍចន្ឌក្រហម  គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម ទៅដល់យុវជនកាកបាលក្រហមនៅវិទ្យាល័យកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានអ្នកចំនួន៥៧នាក់ ស្រីចំនួន៤៤នាក់ ដោយបានការអញ្ជេីជាអធិបតីភាពពីលោក  ខាត់ ញ៉េស តំណាងលោក វណ្ណ: សោភានិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក  លោកស្រីឡេង សុឃីម នាយិការងសាខា លោក  លោកស្រី មន្ត្រីក្រុមប្រត្តិបត្តិ មន្ត្រីអនុសាខា និងមន្រ្តីការិយាល័យអប់រំស្រុកសន្ទុក នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

លោកស្រី ឡេង សុឃីម នាយិការងសាខាបាន បាទលើកឡើងថាការបើកវគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណង ដើម្បីឱ្យយុវជនកាកបាទក្រហមបានយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងដើម្បីជួយសង្គ្រោះជនរងគ្រោះបានត្រឹមត្រូវទៅតាមបច្ចេកទេស ហើយយកចំណេះដឹងថ្មីនេះទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់បងប្អូន និងសហគមន៍រៀងៗខ្លួន។

នាឱកាសនោះ លោក ខាត់ ញ៉េស  បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំជូនចំពោះប្អូនៗនិងក្មួយៗទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមក៍ដូចជាវគ្គបណ្ដុះបណ្ដាលនេះផងដែរ។

បន្ថែមនាពេលនេះលោក ខាត់ ញ៉េស បានផ្តល់នូវអនុសាសន៍ដល់បងប្អូនៗ និងក្មួយៗទាំងអស់មាន២ចំណុចសំខាន់÷ ប្អូនៗនិងក្មួយទាំងអស់ជាកំលាំងចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់ប្រ
ជាពលរដ្ឋក្នុងសហគមន៍ ប្អូនៗនិងក្មួយៗបងប្អូនទាំងអស់ជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជា និងជាទំពាំងស្នងឬស្សីរបស់សង្គមជាតិផងដែរ។
សម្រាប់ប្រធានបទដែលយកមកបង្ហាញមានដូចជា÷
ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមគោលការណ៍គ្រិះ ការប្រើប្រាស់បដិរូប សន្លប់បាត់បងស្មារតី(មានដង្ហើម) ការធ្វើ CPR (មនុស្សពេញវ័យ កុមារ ទារក) ស្លាក់(មនុស្សពេញវ័យ កុមារ ទារក វិធានការការពារជំងឺមិនឆ្លងធំទាំង៤ប្រភេទសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយបរិយាប័ន្ន៕ K D