កំពង់ចាម: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នេីដល់សមាណនិស្សិត និងនិស្សិតទាំងអស់ ត្រូវប្រើប្រាស់ចំណេះដឹងដែលទទួលបានចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មី ១ខ្នង និងប្រគេន
ជូនសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះដែរឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានផ្តាំផ្ញេីដល់សមាណនិស្សិត និងនិស្សិតជ័យលាភីទាំងអស់ ត្រូវបន្តចែករំលែកចំណេះដឹង និងអប់រំទៅដល់ យុវជនបន្តវេនជំនាន់ក្រោយ ពោលគឺបន្តបេសកម្មវិស័យអប់រំដោយចូលរួមចំណែកកសាងធនធានមនុស្ស ជាពិសេសត្រូវបន្តគោរពប្រណិប័តន៍កាន់ខ្ជាប់ធម៌វិន័យ និងគោលការណ៍ព្រះពុទ្ធសាសនា ក្រៅពីនោះសូមគ្រប់និស្សិតទាំងអស់ ត្រូវពិនិត្យលទ្ធភាពបន្តការសិក្សាបន្ថែម តាមគោលការណ៍របស់ក្រសួងអប់រំ «រៀនពេញមួយជីវិត» ។
ជាមួយគ្នានោះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានស្នើសុំដល់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាពុទ្ធិសកលវិទ្យាល័យ សូមជួយធ្វើការអប់រំ តាមរយៈធម៌ទេសនា ជុំវិញបញ្ហាសង្គម ដែលមានដូចជា គ្រឿងញឿនខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរ ល្បែងស៊ីសង និងបញ្ហាក្មេងទំនើង បងតូច បងធំជាដើម ពោលគឺត្រូវអប់រំទៅដល់ស្រទាប់យុវវ័យ ឱ្យមានសីលធម៌ និងគុណធម៌ និងសូមរំលឹកជារួមជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការជឿទុកចិត្តរាជរដ្ឋាភិបាល ក្នុងយន្តការដោះស្រាយបញ្ហាអធិបតេយ្យភាពទឹកដី ដោយជឿតាមការញុះញង់ ពីពួកអមិត្ត ក្នុងគោលបំណងបង្កសកម្មភាព អសកម្មនានានោះឡើយ ៕






































