សៀមរាប៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងការចង្អុលដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំង
ការិយាល័យប្រឆាំងគ្រឿងញៀន បានចុះអនុវត្តវិធានការត្រួតពិនិត្យទីតាំងធ្វើអាជីវកម្មមួយកន្លែង ដែលស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបានរកឃើញម៉ាសុីន និងក្បាលបារីអេឡិចត្រូនិច សរុបចំនួន ១០១ប្រអប់ និងបាននាំខ្លួនម្ចាស់អាជីវកម្ម ឈ្មោះ ហឿន គឹមម៉េង ភេទប្រុស អាយុ៤០ឆ្នាំ មកធ្វើការសួរនាំ៕






































