ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី និងរដ្ឋបាលឃុំតាំងក្រសាំង បាននាំយកសម្ភារៈ រទេះរុញ និងថវិកា ចុះសួរសុខទុក្ខ លោកអ៊ុ សែន ឡូត នៅភូមិ ៧មករា ឃុំតាំងក្រសាំង 

0

 កំពង់ធំ÷ លោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធានអនុស្សាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក និងរដ្ឋបាលឃុំតាំងក្រសាំង បាននាំយកសម្ភារៈ រទេះរុញ០១គ្រឿង និងថវិកា ចុះសួរសុខទុក្ខ លោកអ៊ុ សែន ឡូត នៅភូមិ ៧មករា ឃុំតាំងក្រសាំង  ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៦។

នៅក្នុងកម្មវិធីចុះសួរសុខទុក្ខនេះផងដែរលោក វណ្ណៈ សោភានិត ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សម្ដេច និងឯកឧត្តមតែងតែគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយធម្មជាតិ ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះនោះឡើយ។ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។

លោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធានអនុស្សាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នេះរដូវក្តៅ មុនទៅណាមកណាត្រូវតែបិទកងតាក់ភ្លើង ភ្លើងចង្ក្រាន ធូប ទៀនឱ្យបានត្រឹមត្រូវ ចៀសវាងកុំឱ្យមានការគ្រោះថ្នាក់កើតឡើងដោយយថាហេតុ។

សូមបញ្ជាក់ផងដែរថា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី និងរដ្ឋបាលឃុំតាំងក្រសាំង បាននាំយកសម្ភារៈ និងថវិកា ចុះសួរសុខទុក្ខ លោកអ៊ុ សែន ឡូត នៅភូមិ ៧មករា ឃុំតាំងក្រសាំង   ក្នុងនោះដែរ  បានឧបត្ថម្ភសម្ភារៈរួមមាន÷ រទេះរុញ០១គ្រឿង  និងគ្រឿងឧបភោគ បរិភោគ អង្ករ៥០គីឡូ មី០២កេស ទឹកត្រី ០២យួរ ទឹកសុីអុីវ០២យួរ ទឹកសុទ្ធ០២កេស  និងថវិកា ២០០,០០០រៀល ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី