ភ្ស្រនំពេញ: បពេលជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពផងដែរ។
គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កឡើងដោយអ្នកបើកបរឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជាម្ចាស់កម្មសិទ្ធិនៃរថយន្តម៉ាក MERCEDES BENZ បានរត់គេចខ្លួនក្រោយបង្កហេតុ។
ជនបង្កត្រូវបានគេស្គាល់ថា ជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ។ ចំពោះជនរងគ្រោះដែលស្លាប់មានចំនួន៥នាក់ ប៉ុន្ដែ បើគិតទាំងទារកនៅក្នុងផ្ទៃម្តាយផង គឺ៦នាក់។ ករណីនេះកំពុងត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងតាមដានចំពោះការអនុវត្ដច្បាប់លើជនបង្កផងដែរ៕





































