ស្នាមញញឹម និងក្តីសង្ឃឹមគឺជាប្រធានបទសង្ក្រាន្តឆ្នាំថ្មីនៃខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ក្រោមប្រធានបទ «ស្នាមញញឹម និងក្តីសង្ឃឹមនៃខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តចាប់ផ្តើមនៅថ្ងៃទិ៥ខែ មេសា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៣:០០ នាទីរសៀល នៅ បរិវេណរង្វង់មូល ក្លឹបឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី ស្ថិតនៅឆ្នេរអូរឈើទាល ១។ក្នុងព្រឹត្តិការណ៍អបអរសាទរសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលខេត្ត និងក្រុមការងាររៀបចំកម្មវិធី នឹងមានលេង ល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ វប្បធម៌ខ្មែរ និងសកម្មភាពទេសចរណ៍។អាស្រ័យដូចនេះ សូមគោរពអញ្ជើញ លោកតា លោកយាយ ពុកម៉ែ អ៊ុពូមីង បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ៕

នាគសមុទ្រ